រថយន្តយីឌុបចំនួន៥គ្រឿងកំពុងតែរត់ការដឹកជញ្ជូនឈើចេញពីក្រុមហ៊ុន

0

សេង ពិសិដ្ឋ ព្រះវិហារ:

ព្រះវិហារៈរថយន្តប្រាំគ្រឿង ផ្ទុកឈើអារពេញៗរបស់ក្រុមហ៊ុន (កូម៉ូលីថិកអិលឌី)​ដែលមានទីតាំងស្ថិតក្នុងភូមិព្យូជ្រូក ឃំុគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានកំពុងរត់ការ មកស្ថាប័ន្តជំនាញ រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីសុំលិខិតក៏ដូចជាកាត់ប៉េសេ ដឹកជញ្ជូនចេញយកទៅចែកចាយគ្រប់បណ្តាខេត្ត រថយន្តយីឌុប ប្រាំគ្រឿងនោះទី1 ពាក់ស្លាកលេខ តាកែវ3A 0393 ផ្ទុកឈើចំនួន489សន្លឹកស្មើនិង18.360ម៉ែតគូប រថយន្តទី2 ភ្នំពេញ 3C 7605 ផ្ទុកឈើចំនួន 921សន្លឹកស្មើនិង23.220ម៉ែត្រគូប រថយន្តទី3តាកែវ3A0337ផ្ទុកឈើចំនួន1843ស្លឹកស្មើរ23.239ម៉ែត្រគូប
រថយន្តទី4ភ្នំពេញ3C6707ផ្ទុកឈើចំនួន1357សន្លឹកស្មើរ20.545ម៉ែត្រគូប
និងទី5តាកែវ3A1493ផ្ទុកឈើចំនួន1165សន្លឹកស្មើរ23.004ម៉ែត្រគូប។រថយន្តផ្ទុកឈើពេញៗខាងលើនេះដែរត្រូវបានគេរាយការណ៍មកថា ឈើទាំងនោះបាននាំ
ចូលមកពីតំបន់ព្រៃការពារផ្សេងៗនិងព្រៃរបស់រដ្ឋរួចអាជ្រៀកនៅក្នុងក្រុមហ៊ុនខាងលើតែម្ដង ហើយនិងបានឃុបឃិតគ្នាដើម្បីបន្លំភ្នែក
មហាជននិងអ្នកសាព័ត៌មានតែប៉ុណ្ណោះ។ប្រភពបានបន្តទៀតថា
សព្វថ្ងៃក្រុហ៊ុនមានអាជ្ញាប័នខាងលើគឺពុំ
មានឈើល្អៗបែបនេះទេ មានតែឈើប្រភេទអុសតែប៉ុណ្ណោះពុំមានឈើអារួច
មានប្រវែង8ម៉ទៅ9ម៉នោះឡើយ ហើយ
រដ្ឋាភិបាលចេញអាជ្ញាប័នឲ្យទៅក្រុមហ៊ុន
សម្អាតដីសប្បទានមិនមែនឲ្យក្នុងដីដែល
មានដើមឈើធំៗនោះទេឲ្យតែតំបន់ព្រៃរិចរិល ហេតុអ្វីបានជាក្រុមហ៊ុននិមួយៗ
មានដើមឈើវែងៗល្អៗបែបនេះសម្រាប់អារនិងដឹកជញ្ជូនចេញ នេះហើយដូចពាក្យស្លោកមួយថា(កន្ទេលធំបន្លំដេក)សម្រាប់ក្រុមហ៊ុនដីសប្បទានទាំងអស់នោះ៕