តុលាការសម្រេចឃំុខ្លួនអ្នកកាសែតបួននាក់ជាបណ្ដោះអាសន្ន

0

ខេត្តរតនគិរី ៖ អយ្យកាអមសាលាដំបូងខេត្តរតនគិរីកាលពីរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧បានសម្រេចឃំុខ្លួនអ្នកការសែតចំនួនបួននាក់ពាក់ព័ន្ធ

ករណីកំហែងយកប្រាក់ពីអ្នកដឹកឈើ។
អ្នកកាសែតទាំងបួននាក់នោះរួមមានទី១ឈ្មោះច័ន្ទដារ៉ាអ្នកយកព័ត៌មានអង្គភាពTNMអនឡាញទី២ឈ្មោះយ៉នទិត្យហៅទិត្យឦសានឋានៈនាយករងអង្គភាពយុវនខ្មែរព័ត៌មានទី៣មុីម៉េងហ៑ុយអ្នកយកព័ត៌មានដំណឹងភ្នំពេញនិងទី៤ឈ្មោះប៉េងសុត្ថារ៉ាក់អ្នកយកព័ត៌មានឱ្យអង្គភាពCPN TV។
ប្រភពបានឱ្យដឹងថាកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧មានគេរាយការណ៏ទៅប្រាប់អ្នកស្រីច័ន្ទដារ៉ា់ថាមានរថយន្ដសាំយ៉ុងបិតស្គុតព័រណ៌ខ្មៅដឹកឈើប្រណីតមួយគ្រឿងចេញពីខេត្ដស្ទឹងត្រែងឆ្ពោះទៅខេត្តរតនគិរីហើយចូលចតនៅខាងលិចចុងប្រលានយន្ដហោះស្ដិតនៅភូមិ៧មករាក្នុងសង្កាត់ឡាបានសៀកក្រុងបានលុង។ប្រភពបានបន្ដឱ្យដឹងទៀតថានៅម៉ោងជាងពីរសៀលថ្ងៃដដែលនោះអ្នកកាសែតឈ្មោះដារ៉ាក៏បាននាំឈ្មោះហុយនិងឈ្មោះរ៉ាក់ដើម្បីឱ្យទៅជាមួយ។ពេលទៅដល់ចំណុដូចខាងលើក៏បានឃើញរថយន្ដដឹកឈើនោះមែនគឺចតនៅស្ងៀម។ភ្លាមនោះក៏មានបុរសម្នាក់បានស្ទុះចេញមកថាខ្លួនជាម្ចាស់ឡានដឹកឈើនោះប៉ុន្ដែសុីឈ្នួលដឹកឱ្យវឿតណាមទេសូមបងអ្នកកាសែតកុំថតឡាននោះអីខុសត្រូវនិយាយគ្នាសិន។រួចហើយអ្នកកាសែតបានជិះឡានរបស់ខ្លួនត្រឡប់ទៅវិញហើយឈ្លៀតឱកាសនោះម្ចាស់ឡានដឹកឈើបានយកប្រាក់ប្រមាណ៦០០ដុល្លារលួចដាក់់ចូលទៅហោប៉ៅអាវឈ្មោះច័ន្ទណារ៉ាជាថ្នូមិនឱ្យថតឡានដឹកឈើនោះ។
ប្រភពបានបន្ថែមទៀតថាក្រុមរអ្នកកាសែតនោះបានចាកចេញពីទីនោះហើយនាំគ្នាចូលផឹកកាហ្វេនៅម្លប់ដើមក្ងោកក្នុងភូមិភ្នំស្វាយសង្កាត់អូរកន្សែក្រុងបានលុងខណៈពេលកំពុងតែផឹកការហ្វេមិនទាន់អស់ផងស្រាប់តែមានកម្លាំងប៉េអឹមខេត្ដបានទៅដល់ហើយក៏ចាប់វាយខ្នោះពួកគេរួចបញ្ជូនទៅបន្ទាយប៉េអឹដើម្បីសាកសួរតែម្ដងដោយសម្អាងថាមានគេផ្ដឹង។លុះដល់ម៉ោងប្រហែលជាងប្រាំល្ងាចថ្ងៃដដែលកម្លាំងប៉េអឹមបានបន្ដចាប់អ្នកកាសែតម្នាក់ទៀតគឺឈ្មោះយ៉នទិត្យដោយចោទថាទារប្រាក់ប្រចាំខែចំនួន៥០០ដុល្លារពីឈ្មួញឈើ។
មន្រ្ដីប៉េអឹមដែលនាំខ្លួនអ្នកកាសែតទាំងបួននាក់បានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៦ខែមិថុនាថាឈ្មោះយ៉នទិត្យបានទទួលស្គាល់ថាខ្លួនពិតជាបានទទួលប្រាក់ចំនួន៥០០ដុល្លារមែនគឺប្រើមនុស្សម្នាក់ឱ្យយកទៅបោះបញ្ចូលក្នុងរថយន្ដរបស់ខ្លួន។ចំណែលអ្នកកាសែតបីនាក់ទៀតក៏បានសារភាពដែរថាបានទទួលប្រាក់ពីម្ចាស់ឡានសាំយ៉ុងចំនួន៦០០ដុល្លារមែនប៉ុន្ដែមិនបានបង្អាប់រឺកំណត់ចំនួនឡើយពោលគឺម្ចាស់ឡានយកស៑កចូលហោប៉ៅអាវដោយស្ថាត់ៗ។ទោះជាយ៉ាងនេះក្ដីអ្នកកាសែតទាំងបួននាក់នោះត្រូវបានឃុំខ្លួននៅបន្ទាយប៉េអឹមខេត្ដចំនួនពីយប់់រួចដល់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧ទើបបញ្ជូនខ្លួនពួកគេទៅសាលាដំបូងដើម្បីចាត់កាបន្ដ។
មន្រ្ដីតុលាការខេត្ដបានឱ្យដឹងថាអ្នកកាសែតទាំងបីនាក់ដែលមានឈ្មោះដូចខាងលើនោះត្រូវបានឃុំខ្លួននៅពន្ធនាគារភ្នំស្វាយជាបណ្ដោះអាសន្នកាលពីរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧គឺដើម្បីបើកការសើុបអង្កេតនិងស្រាវជ្រាវបន្ដ។
មន្ដ្រីតុលាការបានបន្ថែមថាករណីខាងលើនោះបើរកឃើញថាបានពាក់ព័ន្ធដូចកាចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងរបស់ដើមចោទមែនគឺត្រូវមានទោសពីបទកំហែងយកដែលមានស្ថានទម្ងន់ទោសចាប់ពី២ឆ្នាំទៅប្រាំឆ្នាំ។
ប៉ុន្ដែប្រភពដោយឡែកបានឱ្យដឹងដែរថាការចាប់ខ្លួនអ្នកកាសែតបួននាក់ដាក់គុកនោះគឺជាការៀបចំរបស់ពួកឈ្មួញរកសុីឈើខុសច្បាប់មួយក្រុមនៅខេត្តរតនគិរីដើីម្បីធ្វើបាបនិងបំបាក់ស្មារតីអ្នកកាសែតក្នុងកាបំពេញបេសកកម្មនៅខេត្ដមួយនេះ។
ព្រោះថាក្រោយពេលចាប់ខ្លួនអ្នកកាសែតរួចមន្រ្ដីប៉េអឹមក្រុងបានលុងបានទៅបើកទ្វារឡានសាំយ៉ុងដែលឈ្មួញចតចោលនោះគីឃើញផ្ទុកទៅដោយឈើជន្លុងស្រកានាគសុទ្ធសាធគឺប្រមាណ៤០ទៅ៥០កំណាត់ប៉ុណោះដើម្បីដាក់បន្ទុកទៅលើអ្នកកាសែតចំណុចនេះផ្ដើមឱ្យមានកាលើកឡើងថាអ្នកសីុនិងអ្នកសូកមានទោសដូចគ្នាចុះហេតុអ្វីចាប់តែអ្នកអ្នកកាសែតដាក់គុកហើយមេឈ្មួួញដែលរកសុីដឹកឈើបែរជារួចខ្លួនទៅវិញ?។ដោយ: យក្ខឡោម