បាកដាដៈ ពួកបះបោរអ៊ីរ៉ាក់កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤ បានវាយដណ្តើមកាន់កាប់ទីក្រុងម៉ូសស៊ុល ជាទីក្រុងធំទី២របស់ប្រទេសមួយនេះ ។ នៅចំពោះមុខគ្រាអាសន្ននេះ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានអំពាវនាវរកជំនួយថ្នាក់ជាតិជាបន្ទាន់កាលពីថ្ងៃអង្គារ។
ដំបូង ជនប្រដាប់អាវុធជាច្រើនរយនាក់ បានបើកធ្វើការវាយលុកថ្មីមួយនាពេលយប់ប្រឆាំងក្រុងម៉ូសស៊ុល ទីប្រជុំជនធំនាភាគខាងជើងប្រទេសស្ថិតនៅចម្ងាយប្រមាណជា៣៥០ គីឡូម៉ែត្រ ពីទីក្រុងបាកដាដ ហើយក្រោយការប្រយុទ្ធគ្នាជាមួយកងទ័ព និងប៉ូលិសពួកគេដណ្តើមត្រួតត្រាទីស្នាក់ការអភិបាលក្រុង, បណ្តាពន្ធនាគារ, និងទូរទស្សន៍ មុនពេលទីក្រុងនោះធ្លាក់ក្នុងកណ្តាប់ដៃពួកឧទ្ទាមទាំងស្រុង (Before Mosul fell on Tuesday, ISIL fighters took control of the governor's headquarters, prisons and television stations) ។
ក្រុងម៉ូសសុល (Mosul )នេះជាទីក្រុងទី២ហើយដែលធ្លាក់ទាំងស្រុងក្នុងកណ្តាប់ដៃពួកបះបោរ បន្ទាប់ពីទីក្រុងហ្វាល់លូចា នាភាគខាងលិចក្រុងបាដាដ កាលពីខែមករា។ ពួកឧទ្ទាមក៏កាន់កាប់ផងដែរ មួយផ្នែកនៃទីក្រុងរ៉ាម៉ាឌី នៅជិតក្រុងហ្វាល់ លូចា (Fallujah ) លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Nouri al-Maliki បានអំពាវនាវជាបន្ទាន់មួយដល់សភាជាតិ និងសុំឲ្យមានការគាំទ្រ និងជួយធ្វើយ៉ាងណាត្រូវបន្តប្រយុទ្ធបណ្តេញពួកឧទ្ទាមជាដាច់ខាត។
លោកបាននិយាយថា យើងមិនអនុញ្ញាតឲ្យក្រុងម៉ូសសូល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម ភេរវករនោះទេ។ យើងសូមអំពាវនាវដល់អ្នកទាំងអស់ ដល់អង្គការអន្តរជាតិនានាត្រូវគាំទ្រអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម បើមិនអ៊ីចឹងទេ ពិភពលោកនឹងឈឺចាប់ប្រសិនបើអំពើភេរវកម្មឆ្លងរាលដាល
(He said: "We will not allow Mosul to be under the banner of terrorism, We call on all international organisations to support Iraq and its stance in fighting terrorism. The entire world will suffer if terrorism spreads."។ លោក Osama al-Nujaifi, អ្នកនាំពាក្យរដ្ឋសភាជាតិ (the parliament speaker) បានស្នើសុំដល់សភាជាតិឲ្យពិភាក្សាថ្នាក់ជាតិ និងបន្តអំពាវនាវថ្នាក់រដ្ឋមួយនៅថ្ងៃព្រហស្បតិ៍ សម្រាប់សុំឲ្យអន្តរជាតិជួយប្រយុទ្ធនឹងភេរវកម្ម (Nujaifi said parliament would discuss the call for a state of emergency on Thursday.៕