ពួក​តា​លី​បង់​វាយប្រហារ​ជាថ្មី​លើ​ព្រលានយន្តហោះ​កា​រ៉ា​ជី​

0

​កា​រ៉ា​ជី​៖ ក្រោយពី​មានការ​ប្រយុទ្ធ​គ្នា​ពី​រាត្រី​ដល់​ភ្លឺ និង​ការប្រកាស​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ក្រុម​ខ្មាន់កាំភ្លើង​ដែល​គាំទ្រ​ដោយ​ពួក​តា​លី​បង់ បាន​បើក​ការបាញ់ ប្រហារ​ជាថ្មី​ម្ដងទៀត ទៅលើ​អាកាសយានដ្ឋាន​អន្តរជាតិ​កា​រ៉ា​ជី បន្ទាប់ពី​ក្រុម​កម្លាំង រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បានសម្លាប់​ក្រុម​តា​លី​បង់ ១៥​នាក់ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ នេះ​បើ​យោងតាម​ព័ត៌មាន​បរទេស​នានា ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤​។​

​ដោយឡែក មន្ត្រី​ប៉ា​គី​ស្ថាន បាន​និយាយថា សាកសព​ចំនួន ០៧​នាក់​ទៀត ត្រូវបាន​គេ​រកឃើញ ក្រោយ ការវាយប្រហារ​នៅ​ព្រលាន យន្តហោះ​អន្តរជាតិ ជីន​ណា ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង កា​រ៉ា​ជី ប្រទេស ប៉ា​គី​ស្ថាន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​នាំ​ឲ្យ​តួលេខ​អ្នកស្លាប់​កើនឡើង​ដល់ ៣៨​នាក់​។​ ​

ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ផ្អែក តាម​ការ លើកឡើង​របស់លោក Sagheer Ahmed រដ្ឋមន្ត្រី​សុខាភិបាល​របស់​ខេត្ត ស៊ីន របស់​ប៉ា​គី​ស្ថាន​ថា សាកសព​ចំនួន ០៧​នាក់​ទៀត ត្រូវបាន​គេ​រកឃើញ នៅ​កន្លែង​ត្រជាក់ នៃ​អាកាសយានដ្ឋាន​នោះ​។​

​អ្នក​ដែល​ស្លាប់​ទាំង ០៧​នាក់​នោះ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន ដែល​បានគេច ខ្លួន​ចូល ទៅកាន់​កន្លែង​ត្រជាក់​នោះ អំឡុងពេល វាយប្រហារ​។ ក្រោយមក​កន្លែង​ដែល​ពួកគេ​លាក់ខ្លួន​នោះ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ដោយ​អ្នក​ទាំង ០៧​នាក់​នោះ ជាប់​នៅ​ខាងក្នុង​ទាំងអស់​។ មិនទាន់មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​មកដល់​ព្រលប់​ថ្ងៃ​អង្គារ ទី​១០ ខែមិថុនា ឆ្នាំ​២០១៤៕ ​pakistan1f pakistan1g pakistan1i