លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបាននាំក្រុមការងារយកអំណោយចែកជនក្រីក្រចំនួនបួនគ្រួសារ

0

ខេត្តព្រះសីហនុ៖រដ្ឋបាលស្រុកស្ទឹងហាវ​ព្រឹកថ្ងៃទី ២០.៦.២០១៧​ បានយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួនដែល​ទទួលបានពីសប្បុរសជននានា​ ត្រូវបាន​លោក ឆាយ សុគន្ធដា អភិបាលស្រុក និង លោក សុន ពិសី អភិបាលរងស្រុក ព្រមទាំងសហការី បានចុះចែកជូនគ្រួសារក្រីក្រ ចំនួន៤គ្រួសារ​ នៅភូមិ៤​ ឃុំទំនប់រលក​ ស្រុកស្ទឹងហាវ​  ខេត្តព្រះសីហនុ​ ។​

អំណោយនោះ​ ក្នុង១គ្រួសារទទួលបាន ទឹកត្រី៥ដប ,បីចេង ១គីឡូក្រាម​,​ស្កសរ ១គីឡូក្រាម​ ,​ទឹកដោះខាប់ ៦កំប៉ុង ,ប្រេងសណ្ដែក ១លីត្រ​, អង្ករ៥០គីឡូក្រាម ,សាប៊ូ viso ១កញ្ចប់ធំ ព្រមទាំង ថវិកា​១៥០.០០០៛​ ។​

អភិបាលស្រុកស្ទឹងហាវ​ ក៍បានថ្លែងអំណរគុណដល់សប្បុរសជន​ទាំងអស់ដែលបានចំណាយថវិកាសម្រាប់ការងារមនុស្សធម៏នេះ​៕