ជនជាតិវៀតណាម៦នាក់​ ដែលលួចជ្រៀតចូលប្រទេសកម្ពុជាដោយខុសច្បាប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ រួច​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

0

កំពង់ចាម: ករណីជ្រៀតចូលដោយខុសច្បាប់ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងជំនាញការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៦នាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ដោយ​ការអនុវត្តន៍ ក្រោមការ ដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការ ដែល​ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំង៦នាក់នោះ ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ជំនាញខេត្តកំពង់ចាម សហការជាមួយសមត្ថកិច្ច ច្រកទ្វារព្រំុដែនអន្តរជាតិត្រពាំងថ្លុង បំពេញសំណុំបែបបទរួចបណ្តេញចេញទៅប្រទេសវៀតណាមវិញ ដែលជន​ជាតិ​វៀតណាម​ទាំង​នោះ​
មានឈ្មោះដូចខាងក្រោម:
១, ឈ្មោះ NGUYEN VAN HOUNG ភេទប្រុស
ទីលំនៅភូមិ ថាន់តឹន ឃុំថាញ់ឡុង ស្រុកចូវថាញ់ ខេត្តតៃនិញ
២, ឈ្មោះ PHAM MING NHUT ភេទប្រុស ទីលំនៅភូមិ ថាញ់ណាម ឃុំថាញ់ឡុង ស្រុកចូវថាញ់ ខេត្តតៃនិញ
៣, ឈ្មោះ DOAN VAN HAI DANG ភេទប្រុស ទីលំនៅភូមិ ថាញ់ណាម ឃុំថាញ់ឡុង ស្រុកចូវថាញ់ ខេត្តតៃនិញ
៤, ឈ្មោះ. DOAN VAN PHAT ភេទប្រុស ទីលំនៅភូមិ ថាញ់ណាម ឃុំថាញ់ឡុង ស្រុកចូវថាញ់ ខេត្តតៃនិញ
៥, ឈ្មោះ PHAM MING GUANG ភេទប្រុស ទីលំនៅភូមិថាញ់ណាម ឃុំថាញ់ឡុង ស្រុកចូវថាញ់ ខេត្តតៃនិញ
៦, ឈ្មោះ LA M BAO AN ភេទប្រុស ទីលំនៅភូមិបុងចាង ឃុំថាញ់ដឹក ស្រុកហ្គូយ៉ូវ ខេត្តតៃនិញ
សូមបញ្ជាក់ផងដែរថា÷ ជនជាតិវៀតណាមទាំង៦នាក់ខាងលើនេះបានចូលមកកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តាមច្រកបុសមនក្រុងបាវិត ខេត្តស្វាយរៀង ដោយពុំមានលិខិតឆ្លងដែន ឬលិខិតស្នាមអ្វីទេ ក្នុងគោលបំណងបើកម៉ូតូរុឺម៉កដឹកចាន ឆ្នាំង លក់តាមភូមិ​សាស្ត្រ​តនាៗក្នុងប្រទេសកម្ពុជា(ឆ្លងកាត់ខេត្តស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ ) និងបន្តដំណើរមកដល់ខេត្តកំពង់ចាម(ស្រុកចំការលើ) ថ្ងៃទី១៩​ មិថុនា​ ឆ្នាំ​២០១៧ ត្រូវបានសម្ថកិច្ចធ្វើការត្រួតពិនិត្យឯកសារ(គ្មាន)ក៏បានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ រួចបញ្ជូនមកការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋានខេត្តដើម្បី​បន្ត​អនុវត្តតាមនីតិវិធី​ច្បាប់​ ៕