ខេត្តព្រះសីហនុ៖ក្មេងប្រុសអាយុ4ឆ្នាំ ឆ្លងថ្នល់ គ្មានអ្នកអាណាព្យាបាលកាន់ដៃ ត្រូវរថយន្តបុកកិនស្លាប់ ភ្លាមៗនៅនឆងកន្លែង។ហេតុការណ៏នេះបានកើតឡើង
នៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2017 វេលាម៉ោង12:30នាទី លើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 195-196 ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះ បង្ករដោយ រថយន្តដឹកកុងតឺន័រ 01គ្រឿង របស់ក្រុមហ៊ុន មីងល័ង្គ មានទិសដៅពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកក្មេងប្រុសម្នាក់អាយុ 4ឆ្នាំឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើត។
ក្រោយពេលកើតហេតុនវកើតឡើង អ្នកបើកបរ រថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល។
រីឯវត្ថុតាង រថយន្ត 1គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយជាក្រោយ៕