ឧបករណ៍​បទល្មើស​នេសាទ​ សាច់មង​ក្រឡា​ញឹក​ ត្រូវ​សមត្ថកិច្ច​ស្រុក​ស្រីសន្ធរ​​បង្ក្រាប​រួច​ដុត​បំផ្លាញ​ចោល​

0

កំពង់ចាម:​ ឧបករណ៍​បទល្មើស​នេសាទ​ សាច់មង​ក្រឡា​ញឹក​ជា​ច្រើន​ម៉ែត្រ​ ដែល​បាន​បំផ្លិចបំផ្លាញ​កូនត្រីចម្រុះ​គ្រប់​ប្រភេទ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​បារាយណ៍​​ អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល​ កាល​ពី​ព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជា​របស់​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​កំពង់ចាម​ កម្លាំង​គណៈកម្មការ​ចម្រុះ​ ដែលមានសភាព ដឹកនាំដោយលោកអនុសេនីយ៍ឯក នឹម ឆន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​បារាយណ៍​ បាន​ដុតបំផ្លាញចោល​ នូវ​ឧបករណ៍​បទល្មើស​នេសាទ​ សាច់មង​ក្រឡា​ញឹក​ចំនួន១២មាត់លូ ដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ សហការណ៍​ជាមួយ សមាជិកក្រុមប្រឹក្សាឃុំ បារាយណ៍ និងប្រធានសហគមន៍នេសាទ៧មករា ចុះទៅបង្ក្រាប នៅចំណុចបឹងផ្ទោល​ ស្ថិត​ក្នុងទឹកដីភូមិសាស្ត្រភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នាពេល​កន្លងទៅ។
ក្រោយពីទទួលបទបញ្ជាពីលោកព្រះរាជអាជ្ញា កម្លាំងប៉ុស្តិ៍បានបង្កេីតគណៈកម្មការបានប្រមូលវត្ថុតាងដែលបានដកហូតមករក្សាទុក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ទាំងអស់ហើយបានធ្វើការដុតបំផ្លាញចោល​តែម្តង​ ៕