គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុធ្វើសន្និបាតបូកសរុបលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់អាណត្ថិទី៤ឆ្នាំ២០១៧

0

 

ខេត្តព្រះសីហនុបើកសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧

………………..

គណៈកម្មការៀបចំការបោះឆ្នោះ ខេត្តព្រះសីហនុ បានរៀបចំប្រារព្វបើកសន្និបាត បូកសរុបការងាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ថិទី៤ឆ្នាំ២០១៧ ក្រោមវត្តមាន អញ្ជើញចូលរួម ឯកឧត្តមស្រ៊ុន ស្រ៊ន់ អភិបាលស្ដីទីខេត្តព្រះសីហនុ និងលោកហួត ផុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។ 

លោក ហួត ផុន បានមានប្រសាសន៍ក្នុងឱកាសបើកអង្គសន្និបាតនេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧នេះ មាន គណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១២គណបក្ស។ដោយឡែកនៅខេត្តព្រះសីហនុមានគណបក្សនយោបាយឈរឈ្មោះចំនួន០៥ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្សហ្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ។

នៅខេត្តព្រះសីហនុមានការិយាល័យបោះឆ្នោតចំនួន២៨០ការិយាល័យ។ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន១១៩,៣៦២នាក់ក្នុងផែនការនៃប្រជាជនសរុប១៣៥,៧៨៧នាក់ ហើយបានចូលរួមបោះឆ្នោតចំនួន១០៨,០៧៤នាក់ ស្មើនឹង៩០.៥៤%។លោកបន្តថាដំណើរការបោះឆ្នោតនេះមានភាពល្អប្រសើរ ត្រឹមត្រូវ សេរីនិងយុត្តិធម៌៕