ខេត្តរតនគិរី៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីពីរផ្សេងគ្នាត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេម៉ោង៥នឹង៣០នាទីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចកន្លែងជីកត្បូង ស្ថិតក្នុងភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។នគរបាលប៉ុស្ថ៍សន្ដិសុខអូរស៊ិនលែរ៍បានឲ្យដឹងថា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ បូ ស្រីមុី ភេទស្រី បានប្តឹងរាយការណ៍ថា ប្តីរបស់គាត់ និងបក្ខពួកចំនួន២នាក់ទៀតបានសេពគ្រឿងញៀនរាល់ថ្ងៃកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានប្រើអំពើហិង្សាលើរូបរាងកាយ(វ៉ៃដំ)មកលើរូបគាត់បណ្តាលឲ្យរងរបួសម្រាមដៃនាងខាងឆ្វេង(របួសស្រាល)។
នគរបាលបានបន្តថា ក្រោយពីប៉ុស្ថ៍ទទួលបណ្ដឹងរួចមក យោងតាមបញ្ជាតាមរយៈទូរស័ព្ទដៃរបស់លោក ជា ពេជ្យ ព្រះរាអាជ្ញាអមសាលាដំបូងខេត្តរតនគិរីលោក ឧត្ដមសេនីយ៍ ផែន ឌីណា និងលោកវរសេនីយ៍ឯក លាង អ៊ីម កម្លាំងប៉ុស្ថ៍បាន សហការណ៍ជាមួយប្រជាការពារភូមិ បានចុះបង្រ្គាបបទល្មេីសសេពគ្រឿងញៀន បានចំនួន១លើក ស្មើ២ករណី។
ចំណែកជនសង្ស័យ៣នាក់រួមមាន
ទី១-ឈ្មោះ សុខ គាំ ភេទប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករជីកត្បូង រស់នៅភូមិ ឃុំកើតហេតុខាងលេី ជាប្តីជនរងគ្រោះ។
ទី២-ឈ្មោះ ហាន សួគា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជីកត្បូង រស់នៅភូមិ ឃុំកើតហេតុខាងលេី។
ទី៣-ឈ្មោះ អំ សំអុល ភេទប្រុសអាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករជីកត្បូង រស់នៅ ភូមិឃុំកើតហេតុខាងលេី។
ដោយឡែកជនរងគ្រោះ ឈ្មោះ បូ ស្រីមុំ អាយុ២៩ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកេីតហេតុខាងលើ។
បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍បានចុះត្រួតពិនិត្យកន្លែងកើតហេតុប្រមូលយកវត្ថុតាងដបទឹកសុទ្ធចំនួន១ ដែកកេះចំនួន៣ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍អូរស៊ិនលែរ៍ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ដោយ: យក្ខឡោម