សៀមរាប៖ វេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អគ្គិភ័យបានឆាបឆេះ តូបរោងជាង ជួសជុល ម៉ូតូ និងគោយន្ដ មួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នក្នុងភូមិឫស្សីធំ ឃុំស្វាយសរ ស្រុកវ៉ារិន ខេត្តសៀមរាប បណ្ដាលអោយខូចខាត សម្ភារះមួយចំនួនធំ និងខាតបង់លុយកាក់យ៉ាងច្រើន តែសំណាងល្អគ្មានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។
បើតាមប្រភពពត័មានពី សមត្ថកិច្ចបានអោយដឹងថា តូបរោងជាងធ្វើពីឈើ ជញ្ចាំងស័ង្កសី ប្រក់ស័ង្កសីទំហំ៤×៦ ម៉ែត្រម្ចាស់តូប ឈ្មោះ ឡាន ឡូយ អាយុ២៧ឆ្នាំ និង ប្រពន្ទឈោ្មះ ហើយ ហួយ អាយុ២៥ឆ្នាំ រស់នៅ ភូមិឫស្សីធំ ឃុំស្វាយស ស្រុកវ៉ារិនខេត្តសៀមរាប ឯ ជនបង្កឈ្មោះ ណក់ រស់នៅក្នុងភូមិឃុំជាមួយ។ ចំណែក សម្ភារះខូចខាតមាន ធុងខ្យល់មួយ ម៉ូទ័រកាត់បីគ្រឿង ម៉ូទ័រស្វានបីគ្រឿង ម៉ូតូសង់ សេរីចាស់មួយគ្រឿង ប្រាក់ចំនួនប្រាំ លាន ម្ភៃម៉ឺនរៀល ប្រាក់ដុល្លា២០០$ និង គ្រឿងបន្លាស់គោយន្ត រួមទាំង គ្រឿងបន្លាស់ម៉ូតូត្រូវខូចខាតទាំងស្រុង ព្រមទាំងឆេះក្បាលគោយន្តកន្រៃរបស់ជនបង្កមួយគ្រឿងទៀត។
មូលហេតុដែលឆេះគឺបណ្ដាលមកពីម្ចាស់គោយន្ដមិនព្រមអោយជាងធ្វើគោយន្ដរបស់ខ្លួនទេ បែរជាធ្វើខ្លួនឯង ដោយជាងប្រាប់ថាកុំអោយឆាបដែកបែរទៅរកកន្លែងចាក់សាំង ព្រោះឪពុកកំពុងតែចាក់សាំងលក់ ក្រោយមកជនបង្ករបានភ្លេចខ្លួនក៏ឆាប់ចំកន្លែងចាក់សាំងទើបបណ្ដាលអោយឆាបឆេះបែបនេះ។ បច្ចុប្បន្ននគរបាលប៉ុស្ដិ ឬស្សីធំ បានហៅជនបង្ករមកសួរនាំនិងដោះស្រាយគ្នាតាមច្បាប់៕
រូបភាពសឿ សុវណ្ណ
អត្ថបទ ប៊ុន រិទ្ធី