សេង ពិសិដ្ឋ
ព្រះវិហារ៖ យោងតាមចំណារបស់លោកអ៊ុន ចាន់ដាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារនៅព្រឹកថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០១៧កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន២២នាក់ដឹកនាំដោយលោក ឧត្ដមសេនីត្រីយ៍ កង សៅគុន មេបញ្ជាការបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះវិហារ បានចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យតាមផ្លូវជាតិលេខ៩ពីព្រះវិហារទៅស្ទឹងត្រែង លើការប្រើប្រាស់សំលៀកបំពាក់យោធាដែលគ្មានការអនុញ្ញាត្ត ត្រួតពិនិត្យអាវុធជាតិផ្ទុះ បកស្គុតខ្មៅរថយន្ត និងចូលរួមបង្រ្គាបបទល្មើសព្រៃឈើដែលកំពុងកើតមាននៅក្នុងភូមិសាស្ត្រ។នៅក្នុងការចុះប្រតិបត្តិិការនេះដែរកម្លាំងបានធ្វើការដកហូតសំលៀកបំពាក់យោធាដែលជនមួយចំនួនប្រើប្រាស់គ្មានការអនុញ្ញាត និងបកស្គុតខ្មៅរថយន្ត ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ត្រួត
ពិនិត្យអាវុធជាតិផ្ទុះ និងធ្វើការចុះបង្រ្គាបបទល្មើសព្រៃឈើដែលប្រជាពលរដ្ឋចំណាកស្រុកលួចកាប់ធ្វើអាជីវកម្ម៕