អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក ក្មេងស្ទៀវមួយក្រុមឈ្លោះគ្នារឿងគុំនុំ រឿងលេងបាល់ទះ

0

ខេត្តសៀមរាប៖ កំលាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ថា ដាលុច បានបញ្ចាឱ្យ លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយកងរាជអាវុធហត្ថស្រុកពួក ចុះស្រាវជ្រាវ ក្រុមក្មេងស្ទាវ ១ក្រុមមានគ្នាប្រមាណ១០នាក់ បានជិះម៉ូតូ ៣គ្រឿង ដេញកាប់គ្នាមកលើ ក្មេង២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ត្រង់ក្រោមស្មាខាងឆ្វេង កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ការចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងស្ទាវអស់រយៈពេល៣ថ្ងៃ គឺថ្ងៃទី២០-២១-២២ ខែមិថុនាឆ្នាំ២០១៧ ។
លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នេះថា បន្ទាប់ពីមានសេចក្តីរាយការណ៍ កម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនក្មេងបានចំនួន៥នាក់ ៖ទី១/ឈ្មោះ សៃ កួនភេទប្រុសអាយុ១៩ឆ្នាំមុខរបផ្ញើកង់ម៉ូតូ ទី២/ឈ្មោះ ធឿន. សារ័ត្ន ភេទប្រុសអាយុ ១៩ ឆ្នាំមុខរបរជាងបិតស្កុតម៉ូតូ ទី៣/ឈ្មោះ ស៊ាង. សាក់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបជាងធ្វើកង់ ទី៤/ឈ្មោះ គឿន សំអាត ហៅ ពឿយ ភេទប្រុស អាយុ២២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ និង ទី៥/ឈ្មោះ អៀច វណ្ណនួម ភេទប្រុសអាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសន្តិសុខ ទាំង៥នាក់រសើនៅស្រុកពួក ខេត្តសៀមរាប ។ចំណែកជនរងគ្រោះទាំង២នាក់មាន៖ទី១/ ឈ្មោះ ស្អាត សំប៊ី ភេទ ប្រុសអាយុ២២ឆ្នាំ (ជាអ្នកបើកម៉ូតូ) ពុំមានរបួសទេ និង ទី២/ ឈ្មោះ ម៉ៅ សុឃីម ភេទប្រុសអាយុ២១ឆ្នាំ(អ្នកជិះខាងក្រោយ)របួសធ្ងន់ ត្រង់ក្រោមស្មាឆ្វេង អ្នកទាំងពីរមានទីលំនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានធ្វើការដកហូត វត្ថុតាងរួមមាន៖ម៉ូតូចំនួន២គ្រឿង- ស្បែកជើងសំរ៉ែកចំនួនពីរគូរ_កាំបិតមួយ ។ចំណែក បក្សពួកផ្សេងទៀតបានរត់គេចខ្លួន បាត់ កម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យ ទាំង៥នាក់ និង វត្ថុតាង កម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ប៊ុន រិទ្ធី