កំពង់ធំ៖ បុរសពីរនាក់ក្នុងចំណោមគ្នាបួននាក់បាននាំគ្នារើសត្រីកំពតមួយថង់តូចយកមកចំអិនក្លែមស្រាសរក្នងខ្ទមចំការមួយកន្លែងពុលស្លាប់ម្នាក់និងមានអាការ:ធ្ងន់ធ្ងរម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នៅចំណុចខ្ទមចំការក្បែរមាត់ស្ទឹងជីនិត ស្ថិតនៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ហែម ភាព ភេទប្រុស អាយុ៥៤ឆ្នាំ(ស្លាប់)ទីលំនៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ; ទី២ឈ្មោះ ឃាន ចាំង ភេទប្រុស អាយុ៤៨ឆ្នាំទីំនៅ ភូមិ ឃុំជាមួយគ្នាអាការ:ធ្ងន់ធ្ងរ។
ចំណែកបងប្អូនជនរងគ្រោះបានឱ្យដឹងថា:មុនពេលកើតហេតុជនរងគ្រោះពួកគាត់បានទៅជំរះស្មៅក្នុងចំការដំឡូងមីពេលឈប់សម្រាកពួកគាត់នាំគ្នាដើរក្បែរមាត់ស្រះក៍ប្រទះឃើញត្រីកំពតមួយថង់តូចមានកំពត ចំនួនបួនដប់តែប៉ុណ្ណោះ ដែលគេបោះចោលក៍ពួកគាត់បានរើសយកមកដុតក្លែមមស្រាសរ។ពួកគាត់បានបញ្ជាក់ថា:ក្នុងការចំអិនត្រីកំពតនេះទាំងអស់មានគ្នា៤នាក់តែ២នាក់មិនចេះហូបទេ ចេះហូប តែ២នាក់សុកចិត្តហូបស្រាមិនក្លែម។មួយសន្ទុះក្រោយមកជនរងគ្រោះស្រាប់តែមានអាការ:ក្អួតចង្អោទន់ដៃទន់ជើង ឃើញសភាពបែបនោះ បងប្អូនបានដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក មកដល់មន្ទីពេទ្យ រយ:ប្រហែលមួយម៉ោង ជាអកុសលជនរងគ្រោះម្នាក់បានស្លាប់បាតទៅហើយ។នៅសល់តែម្នាក់ទៀតត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យក្រុងភ្នំពេញ រហូតមកដល់ពេលនេះមិនដឹងមាន វាសនាយ៉ាងណានោះទេ។ ឯសាកសពជនរងគ្រោះដែលស្លាប់នោះត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធី