កំពង់ធំ÷នៅវេលាម៉ោង១៧.00នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ មានករណីអគិ្គសភ័យឆាបឆេះផ្ទះប្រជាពលរដ្ន នៅក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពី( ចៅលេងភ្លើង ដាំបាយ)ធ្វើអោយឆេះផ្ទះចំនួន០២ខ្នងអស់ទាំស្រុងតែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
ទំហំខូចខាត =ទី1 មានផ្ទះទំហំ6ម៉ែត្រx11ម៉ែត្រ ធ្វើពីឈើក្រាលក្តា ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី
ខូចខាតសំភារះរួមមាន៖ ឆេះអស់លុយដុល្លាចំនួន600$អាមេរិក និងសំភារះមួយចំនួន ម្ចាស់ឈ្មោះ ភិន ណៃ ភេទស្រីអាយុ67ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ទី២.ផ្ទះទំហំ4ម៉ែត្រx5មែត្រ ធ្វើពីឈើ ក្រាលក្តា ប្រក់ស័ង្គសី ជញ្ជាំងស្លឹក
ពុំមានខូចខាតអ្វីធំដុំនោះទេ ម្ចាស់ឈ្មោះឌៀប ខន ភេទស្រីអាយុ82ឆ្នាំរស់នៅភូមិឃុំខាងលើ។
កំលាំងអាវុធហត្ថ ស្រុកស្ទោងចំនួន០៦នាក់រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៏ត្រី ឃុន ភារះមេបញ្ជាការស្រុក ស្ទោង សហការជាមួយបងប្អូនប្រជាពលរដ្ន ជួយពន្តភ្លើង បានទាំងស្រុង៕ ប៊ុន រិទ្ធី