បន្ទាយមានជ័យ៖ផ្ទះមួយខ្នងរបស់បងប្អូនប្រជាលរដ្ឋដែលសង់ពីឈើស្ថិតក្នុងភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ហេតុការណ៍កើតឡើងនៅម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧។
ខណៈនេះដែរសមត្ថកិច្ចបាននិងកំពុងបន្តបាញ់ពន្លត់ តែដោយអំណាចនៃអគ្គីសភ័យខ្លាំងផ្ទះនឹងសំភារៈដែលនៅខាងក្នុងគឺត្រូវបានឆេះខ្ទេចគ្មានសល់ក្នុងអំឡុងពេលប្រមាណតែកន្លះម៉ោងប៉ុណ្ណោះ។
យោងតាមសាក្សីដែលស្ថិតក្បែរកន្លែងកើតហេតុបានអោយដឹងថា អគ្គីសភ័យនេះអាចផ្តើមចេញពីការឆ្លងចរន្តអគ្គីសនី ព្រោះគេបានឃើញអណ្តាតភ្លើងផ្តើមឆេះចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ។ អ្នកជិតខាងមិនអាចចូលជួយរំដោះឬជួយយកចេញនូវរបស់របរផ្សេងៗបានទេខណៈផ្ទះត្រូវម្ចាស់ចាក់សោរចោលចេញទៅរត់ឡាននិងទៅធ្វើការក្នុងរោងចក្រ៕