ផ្ទះលោកអនុធានការិយាល័យសាធារណះការ ខេត្តកំពត ត្រូវបានភ្លេីងឆេះ

0

ខេត្តកំពត ៖ផ្ទះមួយខ្នងរបស់ បងប្អូនប្រជាលរដ្ឋ ដែលសង់ពីឈើនិងថ្មមួយខ្នង ស្ថិតក្នុងភូមិទ្វេខាងលិច សង្កាត់ អណ្តូងខ្មែរ ក្រុង កំពត ខេត្ត កំពត។ហេតុការណ៍កើតឡើងនៅម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧។
ខណៈនេះដែរសមត្ថកិច្ចបាននិងកំពុងបន្តបាញ់ពន្លត់ តែដោយអំណាចនៃអគ្គីសភ័យខ្លាំងផ្ទះនឹងសំភារៈដែលនៅខាងក្នុងគឺត្រូវបានឆេះខ្ទេចគ្មានសល់ក្នុងអំឡុងពេលប្រមាណតែកន្លះម៉ោងប៉ុណ្ណោះ។
យោងតាមសាក្សីដែលស្ថិតក្បែរកន្លែងកើតហេតុបានអោយដឹងថា អគ្គីសភ័យនេះអាចផ្តើមចេញពីការឆ្លងចរន្តអគ្គីសនី ព្រោះគេបានឮសូសម្លេងផ្ទុះហេីយក៍ ឃើញ អណ្តាតភ្លើង ផ្តើមឆេះចេញ ពីខាងក្នុង យ៉ាងសន្ធោសន្ធៅ។ អ្នកជិតខាង មិនអាចចូល ជួយរំដោះ ឬជួយយក ចេញនូវរបស់ របរផ្សេងៗ បានទេខណៈផ្ទះត្រូវម្ចាស់ចាក់សោរចោល ហេីយម្ចាស់ផ្ទះ ចេញទៅធ្វេី។សមត្តកិច្ច បានអោយដឹងថាម្ចាស់ផ្ទះឈ្មោះ មាស សេីរិហូ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។សមត្តកិច្ចបន្តទៀតថាផ្ទះដែលត្រូវភ្លេីងឆេះនេះ មានបណ្តោយ១៥ម៉ែត គុណ៤ម៉ែតកន្លះ ប្រកស័ង្កស្សី
និង ខូចខាត សំភារះជាច្រេីនទៀត។សូមបញ្ចាក់ផងដែរថាផ្ទះនេះ ជាផ្ទះរបស់លោកលី ប៑ុន ណា អនុប្រធានការិយាល័យសាធារណះការ ខេត្ត កំពត៕