ខេត្តព្រះសីហនុ ៖នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ នៅមន្ទីរសុខាភិបាល ខេត្តព្រហសីហនុ ដោយមានការសហការជាមួយអង្គការថែទាំសុខភាពគ្រួសារ កម្ពុជា (រ៉ាក់) បានប្រារព្វពិធីចែកកង់ជូនអ្នកស្ម័គ្រចិត្តអប់រំ សុខភាពភូមិ ចំនួន៤០នាក់ ដើម្បីជាមធ្យោបាយក្នុងការ ធ្វើដំណើរចុះធ្វើសកម្មភាពផ្នែក សុខភាពបំរើជូនប្រជាពលរដ្ឋ ក្នុងសហគមន៏ ។
ការផ្តល់កង់ នាពេលនេះគឺជាការលើកទឹក ចិត្តមួយដ៏សំខាន់ចំពោះបងប្អូនអ្នកស្ម័គ្រចិត្តភូមិ ដែលបានលះ បង់ពេលវេលា កំលាំងកាយ កំលាំងចិត្ត ដ៏មានតំលៃរបស់ខ្លួន រួមចំណែកក្នុងការងារសង្គមដោយស្ម័គ្រចិត្ត ដើម្បីអោយមាន ការផ្លាស់ប្តូរឥរិយាបទ និង ការអនុវត្តន៏ នៅក្នុងសហគមន៏ ។
មានមតិសំណេះសំណាល នាពេលនោះ លោក សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាល ខេត្ត តំណាងលោក ស្រីប្រធានមន្ទីរ បានផ្តាំផ្ញើដល់អ្នកស្ម័គ្រចិត្តអប់រំសុខភាពភូមិ ទាំងអស់ត្រូវខិតខំបំពេញ តួនាទី និងភារកិច្ច ជាអ្នកស្មគ្រចិត្ត អប់រំសុខភាពភូមិ អោយបានល្អ ដើម្បីជាប្រយោជន៏ដល់ សុខភាពប្រជាពលរដ្ឋតាមសហគមន៏ ៕