បុរសម្នាក់ជាតៃកុងរថយន្តតាក់ស៊ី ភ្នំពេញ សៀមរាប ត្រូវបានឃាតករបាញ់សម្លាប់ សង្ស័យជាករណីប្លន់យករថយន្តលុចស៊ីស RX.300

0

កំពង់ធំ = ប្រជាពលរដ្នបានប្រទះឃើញសាកសពបុរសម្នាក់ជាតែកុងរថយន្តតាក់ស៊ីភ្នំពេញ សៀមរាប ស្លាប់នៅគល់ស្ពានគោល ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានសា្លកស្នាមបាញ់ប្រហារចំក្បាល ធ្លុះមកភ្នែក ដែលគេសន្និដ្ឋានជាករណីប្លន់យករថយន្តលុចស៊ីស RX.300.ពណ៍សរ ហេតុការណ៍នេះបានប្រទះឃើញនៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា!បន្ទាប់ពីការចុះធ្វើកោសលវិច្ច័យរួចមក ឃើញថា!ជនរងគ្រោះត្រូវបានក្រុមឃាតករ បាញ់សម្លាប់ យកមកទម្លាក់ ចោលនៅចំនុចគល់ស្ពានគោល ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជាម៉ោង៣ទាបភ្លឺចូលថ្ងៃទី២៣មិថុនា ឆ្នាំ២០១៧នេះ។
លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជ អាវុធខេត្តកំពង់ធំបានឲ្យដឹងថា! ជនរងគ្រោះមានឈ្មោះធឿន ឡាវី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅផ្ទះលេខ០៩ សង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បើករថយន្តម៉ាកលុចស៊ីស RX.300.ពណ៍សរ ពាក់ស្លាកលេខភ្នំពេញ.AO.15.54.សមត្ថកិច្ចដដែលនេះបានបញ្ជាក់ថា!ករណីនេះគឺឃាតករបានបាញ់សម្លាប់ រួចហើយប្លន់យករថយន្តទៅបាត់!ហើយក្រុមឃាតករទំនងជាមានគ្នាចាប់ពី២ទៅ៣នាក់ឡើងមកដល់រសៀលថ្ងៃដដែលនេះ សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិ បងប្ងូនយកទៅធ្វើបុណ្យនៅស្រុកកំណើត! ចំណែកក្រុមឃាតករដែលសម្លាញ់មនុស្សនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនិងចងក្រងសំណុំរឿងដើម្បីតាមចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី