ពលរដ្ឋមានដីនៅតំបន់ពយកំពេញនិងជុំវិញបឹងព្រែកទប់នឹងទទួលបានបណ្ណ័កម្មសិទ្ធនាពេលខាងមុខ

0

ពលរដ្ឋមានដីនៅតំបន់ពយកំពេញនិងតំបន់ជុំវិញបឹងព្រែកទប់នឹងទទួលបានកម្មសិទ្ធស្របច្បាប់។

លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តព្រះសីហនុបានមានប្រសាសន៍ បញ្ជាក់ថា សម្រាប់ភូមិ១  សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រកាសតំបន់វិនិច្ឆ័យម្ដងរួចមកហើយកាលពីឆ្នាំ២០០៥និងបានចែកវិញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្តុឆ្នាំ២០០៨ ។

នៅពេលនេះ គណៈកម្មការសូរីយោដីខេត្តបានធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្បាលដីស្ថិតនៅតំបន់ពយកំពេញ និងតំបន់ជុំវិញបឹងព្រែកទប់បន្តទៀត។ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដីខេត្តព្រះសីហនុបានមានប្រសាសន៍បញ្ជាក់ថា ការចុះបញ្ជីដីធ្លីតាមនិតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ មាន៥តំណាក់កាល ៖

តំណាក់កាលទី១ត្រៀមរៀបចំកំណត់តំបន់វិនិច្ឆយ័ គណៈកម្មការេដ្ឋបាលនិងផ្ដល់ព័ត៌មាន ជូនប្រជាពលរដ្ឋ។

តំណាក់កាលទី២ ប្រតិបត្តិការបច្ចេកទេស គឺការចុះស្រង់ទិន្ន័យការកសាងប្លង់សូរីយោដី

និងបញ្ជីឈ្មោះម្ចាស់ដី។

តំណាក់កាលទី៣ បិតផ្សាយជាសាធារណៈនូវឯកសារនៃការវិច្ឆ័យដើម្បីបង្ហាញជូនប្រជាពលរដ្ឋពីលទ្ធផល នែការកសាងប្លង់សូរីយោដីនិងបញ្ជីឈ្មោះម្ចាស់ដីដើម្បីផ្ទៀងផ្ទាត់ឈ្មោះ។

ដំណាក់កាលទី៤ សម្រេចលើឯកសារវិនិច្ឆ័យគឺការធ្វើរបាយការណ៍ពីលទ្ធផលនៃការបិតផ្សាយជាឯកសារនូវឯកសារវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីពិនិត្យនិងសម្រេច។

ដំណាក់កាលទី៥ ការចេញវិញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។

ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលស្ដីទីខេត្តព្រះសីហនុមានប្រសាសន៍ក្នុងពិធីនេះថា

កន្លងមកក្នុងខេត្តព្រះសីហនុ មានបញ្ហាដីធ្លីកើតឡើងយ៉ាងច្រើន ដែលបណ្ដាលអោយ

ជាបន្ទុកដល់អាជ្ញាធរ តុលាការនិងជំនាញ និងរហូតដល់រាជរដ្ឋាភិបាលដោះស្រាយ។

ជាក់ស្ដែងដីក្នុងតំបន់ពយកំពេញ និងតំបន់ជុំវិញបឹងព្រែកទប់ ដែលរដ្ឋបាលខេត្តនិង

មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដីខេត្តព្រះសីហនុ បានធ្វើលិខិត

ទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយពីបញ្ហារវាងដីពាក់ព័ន្ធ ដែលប្រជាពលរដ្ឋ

បានរស់នៅជាក់ស្ដែង​ និងសម្រេចអោយបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ជូនបងប្អូន។

ឯកឧត្តម អភិបាលខេត្តស្ដីទី ក៍បានបញ្ជាក់ថា ការធ្វើប័ណ្ណដីជាប្រព័ន្ធ

មានសារៈប្រយោជន៍ខ្លាំងណាស់។ការរៀបចំប្លង់តាមលក្ខណៈប្រពន្ធ័នេះ

ជាឱកាសសម្រាប់រៀបចំដី បានច្បាលាស់ដើម្បីចេញ

ប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី និងមានសៀវភៅគោលបញ្ជីក្បាលដីច្បាស់លាស់៕