ប្រទះឃើញសពមនុស្សម្នាក់ រលួយសល់តែឆ្អឹង

0

ខេត្តរតនគិរី៖ យុវជនជាតិឡាវម្នាក់ បានប្រទះឃើញសពមនុស្សម្នាក់ រលួយសល់តែឆ្អឹង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៣០នាទីល្ងាច ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ នៅក្បែចំការរបស់ឈ្មោះផាន់ ភុយ ប្រុស រស់នៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលបានឃើញសពមានឈ្មោះ សៀន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី បានមករាយការណ៍ថា បានឃើញមនុស្សម្នាក់ស្លាប់ នៅក្បែចំការរបស់ឈ្មោះ ផាន់ ភុយ ប្រុស រស់នៅភូមិហ្វាំង ឃុំប៉ុង បន្ទាប់មកសមត្តកិច្ចបានចាត់កម្លាំងជំនាញសហការជាមួយលោកប្រធានមណ្ឌលសុខភាពវើនសៃ នឹងមេភូមិ មេឃុំ ចុះធ្វើការត្រួតពិនិត្យសាកសព ពេលនោះបានឃើញស្ថានភាពសាកសពរលួយសល់តែឆ្អឹង តាមការសន្និដ្ឋាន សពប្រហែលជាស្លាប់ជាង១៥ថ្ងៃទៅហើយ៕ដោយ: យក្ខឡោម