ខេត្តព្រះសីហនុ៖ ប្តីប្រពន្ធពីរនាក់ កាន់កាប់រក្សាទុកថ្នាំញៀនខុសច្បាប់ ត្រូវនគរបាលស្រុកស្ទឹងហាវចាប់ខ្លួន ជាមួយនឹងថ្នាំញៀនចំនួន១០កញ្ចប់ ។
លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ៖ នៅវេលាម៉ោង៩,៤០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗ នេះ កងកម្លាំងនគរបាលស្រុកស្ទឹងហាវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំទំនប់រលក បានធ្វើការ បង្ក្រាបមុខសញ្ញា លក់ចែកចាយថ្នាំញៀន១ករណី ស្ថិតនៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ ដោយចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីប្រពន្ធពីរនាក់ ៖ ១,ឈ្មោះសាន វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករនេសាទ ស្នាក់នៅកន្លែងកើតហេតុ។
២,ឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។ ព្រមទាំង ចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃ ពីរគ្រឿង និង សម្ភារៈប្រើប្រាស់ស្បោងសម្រាប់វេចខ្ចប់គ្រឿងញៀន ជាច្រើនទៀត។ លោកអធិការបានបញ្ជាក់ថា មុខសញ្ញាទាំង២ នាក់នេះគរបាលស្រុកស្ទឹងហាវ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត៕ប្រភពនគរបាល