0

ខេត្ត​ព្រះសីហនុ ៖ ម៉ូតូ១គ្រឿងបត់ឆ្វេងឆ្លងថ្នល់ បណ្តាលឲ្យរថយន្តមកពីមុខគេចមិនទាន់ បុកពេញទំហឹង បណ្តាល​ឲ្យមនុស្ស​ម្នាក់បាត់បង់ជីវិតនៅពេលយកទៅនៅពេទ្យ។

មាន​សេចក្តីរាយការណ៍​ពីនគរបាល​ស្រុកព្រៃនប់​បានឲ្យដឹង​ថា៖  នៅវេលាម៉ោង12,40នាទី ថ្ងៃទី24 ខែ​មិថុនា​​ ឆ្នាំ​2017​ ថ្មីៗ​នេះ លើ​ផ្លូវ​ជាតិ​លេខ​4​ ចន្លោះ​គីឡូម៉ែត្រ​ 173-174​ ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​កើត​ឡើង​ រវាង​រថយន្ត​​​​1គ្រឿង​ម៉ាក​ LAND CRUISER ពណ៌​ស្លែ​ ពាក់ស្លាក់លេខ​ ភ្នំពេញ​2V-7886​ អ្នកបើកបរ​ឈ្មោះ​សាន​ កុក​អាន​ ភេទ​ប្រុស​ អាយុ​22ឆ្នាំ​ មានទីលំនៅ ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ មានទិសដៅ ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​​ លុះ​ដល់​ចំណុច​ខាងលើ ​ក៏​មាន​ម៉ូតូ​1គ្រឿង​ម៉ាក​ HONDA  C125 ពណ៌ខ្មៅ ពាក់ស្លា​កលេខ ព្រះសីហនុ​1E-2047 បត់​ឆ្លងកាត់ផ្លូវ ​ចូល​ចំណែក​រថយន្ត​ បណ្ដាល​ឲ្យ​រថយន្ត​បុកពេញទំហឹង តែ​ម្ដង​(ទិសដៅ​បញ្រ្ចាស់​គ្នា​)​ ។ ​

អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ​ នួន​ ប្រុស​ ភេទ​ប្រុស​ អាយុ​ 30ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការកៅស៊ូ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​​ ​​រងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ក្រោយ​មកបាន​ស្លាប់​។

ចំណែក​អ្នក​បើករថយន្ត​បានឃាត់ខ្លួន ​នាំ​មក​សាកសួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ រីឯ​វត្ថុតាង​​ រថយន្ត​ និង​ ម៉ូតូ​​​ បានយកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​​រងចាំដោះស្រាយជាក្រោយ៕Chantha