ក្រសួងការពារជាតុិអ៊ុយក្រែនបាន ចេញសេចក្ដីប្រកាសផ្អាកវាយប្រហារ នៅតំបន់ភាគខាងកើតប្រទេសនេះក្នុង ពេលដែលកម្លាំងទាហាននិងក្រុមបះបោរ បានប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ។ មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតកាលពីថ្ងៃទី៩ មិថុនា រដ្ឋ មន្ដ្រីការពារជាតិអ៊ុយក្រែន លោក មិកឆែល កូវាល បានឱ្យដឹងថា “នេះជា ពេលវេលា ដែលត្រូវបញ្ចប់អំពើហិង្សា ដោយប្រដាប់អាវុធនៅភាគខាងកើត អ៊ុយក្រែន ។
ប្រធានាធិបតី បេត្រូ ប៉ូរ៉ូ សេនកូ ក៏បានបញ្ជាក់ដែរថា ពេលនេះ ជាពេលវេលាដ៏សមស្របមួយសម្រាប់ អនុវត្ដវិធីសាស្ដ្រចាំបាច់ផ្ដល់ក្ដីសង្ឃឹមពី ការរស់នៅដោយសន្ដិភាពដល់ពលរដ្ឋ នៅភាគខាងកើតប្រទេសនេះ ”។
រដ្ឋមន្ដ្រីការពារជាតិអ៊ុយក្រែនបន្ដ ទៀតថា សង្គ្រាមមិនសមស្របទៅនឹង គោលនយោបាយរបស់ប្រធានាធិបតីថ្មី ហើយសង្គ្រាមត្រូវតែបញ្ចប់តាមរយៈ កិច្ចចរចា ។ សារព័ត៌មាន AFP បានដកស្រង់សម្ដី ប្រធានាធិបតី ប៉ូរូ សេនកូ បានបញ្ជាក់ ថា “យើងចាំបាច់ត្រូវតែឈានដល់កិច្ច ព្រមព្រៀងឈប់បាញ់នៅក្នុងសបា្ដហ៍នេះ។ ចំពោះរូបខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃមិនចង់ មើលឃើញពលរដ្ឋអ៊ុយក្រែនត្រូវបាត់ បង់់ជីវិតនោះឡើយ”។
កាលពីចុងសបា្ដហ៍កន្លងមកកម្លាំង ទាហានរដ្ឋាភិបាលអ៊ុយក្រែនបានបណ្ដេញ ទាហានក្រុមបះបោរដណ្ដើមបានសិទ្ធិគ្រប់ គ្រងច្រកផ្លូវដ៏សំខាន់ ដែលជាកន្លែងផ្ដល់ ជំនួយសព្វាវុធពីរុស្ស៊ីទៅឱ្យក្រុមបះបោរ។ ក្រោយពេលស្បថឡើងកាន់តំណែង ប្រធានាធិបតី មហាសេដ្ឋីសូកូឡា លោក ប៉ូរូសេនកូ ដែលមានទស្សនស្និទ្ធនឹង លោកខាងលិច ប្រកាសថា រដ្ឋាភិបាល របស់លោក នឹងប្ដេជ្ញាបោសសម្អាតក្រុម ភេរវកម្មនៅភាគខាងកើតប្រទេសនេះ។ លោកក៏បានស្នើដល់ភាគីទាំង២បញ្ឈប់ សកម្មភាពការគាំទ្រដល់ក្រុមបះបោរ ដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សាបញ្ចប់ វិបត្ដិ