កំពង់ធំ=រថយន្តម៉ាកតូរីសដឹកឈើប្រណីតប្រភេទធ្នង់ជាង៣០០ដុំនិងអ្នកបើកបរម្នាក់ត្រូវបានសមត្ថកិច្ចក្រុងស្ទឹងសែន ចុះបង្ក្រាបបាននៅតាមបណ្តោយផ្លូវជាតិលេខ៦កាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧ នៅត្រង់ចំនុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីសមត្ថកិច្ចក្រុងស្ទឹងសែនបានបង្ហើបប្រាប់ថា!នៅពេលដែលសមត្ថកិច្ចកំពុងចុះល្បាត ស្រាប់តែឃើញរថយន្តដឹកឈើប្រណិត១គ្រឿងនេះបានធ្វើសកម្មភាពដឹកឈើមកពីខេត្តព្រះវិហារ គោលបំណងឆ្ពោះទៅលក់នៅក្រុងភ្នំពេញ តែត្រូវបានសមត្ថកិច្ចក្របួចជាប់នៅតាមបណ្តយផ្លូវជាតិលេខ៦កាលពីព្រឹកថ្ងៃទី២៤ខែមិថុនា ហើយបានឃាត់ខ្លួនអ្នកបើកបរបញ្ជូនអោយទៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ធ្វើការវាស់វែងចាត់វិធានការបន្ត។
លោកឈឿងគុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានអោយដឹងថា!ឈើនៅក្នុងរថយន្តតូរីសនោះមាន៣០១ដុំ ជាប្រភេទឈើធ្នង់ ស្មើនិង២;០៩៧ម៉ែត្រគូប នៅថ្ងៃដដែលនេះកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញា បានចុះបង្ក្រាបបានរថយន្តថុនត្រាដឹកឈើប្រណិត១គ្រឿងដែរ មានចំនួន៥៧ដុំ ស្មើ០;៣៥០ម៉ែត្រគូប ឃាត់នៅឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កកំពង់ធំបញ្ជូនទៅវាស់វែងនៅផ្នែករដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់។
សមត្ថកិច្ចបានបន្តថា!ចំនែកអ្នកបើកបររថយន្តដឹកឈើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ជាមួយគ្នានេះដែរ មហាជនបានរិះគន់ថា សកម្មភាពដឹកឈើប្រណិតបានចាប់ផ្តើមគគ្រើកឡើងវិញ ព្រោះថាឈើធ្នង់កំពុងតែមានហាងឆេង ១ម៉ែត្រគូបតម្លៃ១៣០០ដុល្លានៅភ្នំពេញ។
ខេត្តកំពង់ធំសុផាត