យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតដួលខ្លួនឯងរងរបួសធ្ងន់

0

ខេត្តរតនគិរី៖ យុវជនម្នាក់ជិះម៉ូតូលឿនបានជួលដោយខ្លួនឯងរងរបួសធ្ងន់ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង២០នាទីព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំក្រាលគ្រួសក្រហម១ខ្សែទល់មុខចំការលោកថៃ លី ស្ថិតនៅភូមិ២ ឃុំល្អក់ស្រុកអូរជុំខេត្តរតនគិរី។

នគរបាលមូលដ្ឋានបានឲ្យដឹងថា អ្នកបើកបរឈ្មោះណុល ប៉ាហីុ ភេទប្រុសអាយុ២០ឆ្នាំជនជាតិគ្រឹងមុខរបរកសិករជិះម៉ូតូម្នាក់ឯង មានទីលំនៅភូមិឃុំកើតហេតុខាងលើរងរបួសធ្ងន់បែកក្បាលនិងមុខ។ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ដោយ: យក្ខឡោម