អារ៉ាប៊ីសាអ៊ូឌីត​ដាក់ទោស​៣៣​នាក់ រហូតដល់​៣០​ឆ្នាំ​ពីបទ​ភេរវកម្ម​

0

​អារ៉ាប៊ីសាអ៊ូឌី  ​មន្ដ្រី​បានលើកឡើង​ថា កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ តុលាការ​អា​រ៉ា​ប៊ី សា​អូឌីត​បាន​កាត់ទោស​ជន​ជាប់​សង្ស័យ បង្ក​ភេរវកម្ម​៣៣​នាក់​ឱ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ​រយៈពេល​៣០​ឆ្នាំ ដែល​ការ សម្រេច​នេះ​ធ្វើឡើង​ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ខាងលើ​អស់​រយៈពេល​៨​ឆ្នាំ កន្លងមកហើយ ។ ​កាលពី​ឆ្នាំ​២០០៦ មនុស្ស​នៅក្នុង ស្រុក Riyadh´s al Nakheel ៧១​នាក់ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​ជាប់​ព័ន្ធ​ក្នុង អំពើ​ភេរវកម្ម​, ការ​លាក់ទុក​អាវុធ និង ការរត់​ចេញពី​ពន្ធនាគារ​ជាដើម ។ ​

បើទោះបី​មានការ​កាត់ទោស​មនុស្ស ៣៣​នាក់​កាលពី​ថ្ងៃទី​៩ ខែមិថុនា ប៉ុន្ដែ ទីភ្នាក់ងារ​ព័ត៌មាន​សា​អ៊ូ​ឌី​ត​(SPA) ពុំ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​ជាមួយ មនុស្ស​៣៨​នាក់​ផ្សេងទៀត​ក្នុងចំណោម អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះទេ ។ ​តុលាការ Jeddah បាន​កាត់សេចក្ដី ហាម​មិនឱ្យ​អ្នកទោស​ទាំងនេះ​ធ្វើដំណើរ ចេញទៅ​ក្រៅប្រទេស បន្ទាប់ពី​ចេញពី ពន្ធនាគារ​នោះ​ផងដែរ ។ ​

ក្នុង​ឆ្នាំ​២០០៦ អាជ្ញាធរ​សា​អ៊ូ​ឌី​ត បាន​ចំណាយពេល​៣​ឆ្នាំ​ប្រយុទ្ធ និង​បោស សម្អាត​ពួក​ភេរវកម្ម​អាល់​កៃ​ដា​ដែល មានបំណង​ធ្វើឱ្យ​អស្ថិរភាព​ប្រទេស សម្ពន្ធ​មិ​ត្ដ​លេខ​មួយ​របស់​អាមេរិក និង ជា​ប្រទេស​ដែលមាន​ចេញ​ប្រេង​លំដាប់ លេខ​មួយ​ក្នុង​ពិភពលោក ហើយ​ជាល​ទ្ធ ផល អារ៉ាប៊ីសាអ៊ូឌីត​ឃុំខ្លួន​១១.០០០ នាក់​ក្នុង​មន្ទីរឃុំឃាំង​របស់​សន្ដិ​សុខ​។​

​ក្រុម​អាល់​កៃ​ដា​ដែល​នៅ​សេសសល់ ពីនេះ​បាន​ភៀសខ្លួន​ទៅកាន់​យេ​មែន ហើយ​នៅ​ឆ្នាំ​២០០៩ ពួកគេ​បាន​រួបរួម ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ទីនោះ​បង្កើតជា បណ្ដាញភេរវកម្ម​អាល់​កៃ​ដា​នៅ​ឧបទ្វីប អារ៉ាប ហើយ​ដែល​បច្ចុប្បន្ននេះ​ត្រូវគេ មើលឃើញថា ជា​បណ្ដាញភេរវកម្ម មួយ​ប្រកបដោយ​គ្រោះថ្នាក់​សម្រាប់ ពិភពលោក ។