ណាត់គ្នាយកមាន់ទៅផ្គូរផ្គងជល់មិនទាន់ចប់មួយគូរផងត្រូវសមត្ថកិច្ចចុះបង្ក្រាប

0

តាកែវ៖    អ្នកញៀនល្បែងបញ្ជល់មាន់មួយក្រុមបានណាត់គ្នាផ្គូរផ្គងត្រូវ​រ៉ូវគ្នាហើយ ដាក់ មាន់ចូលជល់មិនទាន់​បានចប់មួយគូរផងក៏ ត្រូវ​បានសមត្ថកិច្ចចុះទៅបង្ក្រាប់។ករណីបង្ក្រាប់ល្បែងបញ្ជល់មាន់នេះធ្វើឡើងកាលពីវេលាម៉ោង១៥និង១៥នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ បើតាមការឲ្យដឹងពីលោក ប៉ិច វណ្ណា អធិការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​ ដែល​បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានប្រាប់ថា បន្ទាប់ពីសមត្ថកិច្ចលោក ទទួលព័ត៌មានថាទីតាំងខាងលើមានបើក សង្វៀន​បញ្ជល់មាន់ រូបលោកបានដឹកនាំ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងចុះទៅធ្វើការបង្ក្រាបភ្លាមៗនិងបានធ្វើឲ្យ​នាក់លេងទាំងនោះអោបមាន់រត់បាទ ជើងសព្រាត​ ដោយបន្សល់ទុកម៉ូតូចំនួន ១៤គ្រឿង និងកន្ត្រកសម្រាប់ដាក់មាន់២ នៅកន្លែងកើតហេតុ។
លោកអធិការរងបន្តទៀតថា ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ នៅក្នុងទឹកដីរបស់លោក មានកើតករណីចោរលួចគោចំនួន៣ករណីមកហើយ ប្រហែលអាចមកពីល្បែងស៊ីសង នេះឯងជាដើមចម ដោយចាញ់​អស់លុយបែកគំនិតដើរលួច។ លោកបានសង្តត់ធ្ងន់ថាដាច់ខាតនៅក្នុងទឹកដីរបស់គាត់គឺមិនឲ្យមានល្បែងស៊ីសងខុសច្បាប់កើតឡើង​នោះទេ។

បច្ចុប្បន្នម៉ូតូចំនួន១៤គ្រឿងដែលអ្នកលេងមាន់បន្សល់ទុកនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកទ្រាំង រងចាំម្ចាស់ចូលខ្លួនមកដោះ ស្រាយនិងធ្វើកិច្ចសន្យា។សូមបញ្ជាក់ដែរថាបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​រស់នៅ​ក្បែរ​នោះបានបង្ហើប ឲ្យដឹងថា នៅក្នុងភូមិរបស់គាត់នេះគ្មាន សង្វៀនបញ្ជល់មាន់នោះទេ ស្រាប់តែ​នៅថ្ងៃកើតហេតុខាងលើមិនដឹង ជាពួកគេនាំគ្នាមកពីណានោះទេ បានយកមាន់ទៅជល់នៅក្នុងដីចំការគេ ដោយម្ចាស់មិននៅ ទើបត្រូវប៉ូលីសស្រុក ដឹងចុះទៅចាប់ធ្វើឲ្យលេងមាន់នាំគ្នារត់ប្រសាចតែម្តងទៅ៕