​VDEO ទីក្រុង​ដែល​ត្រូវ​បើកសម្ពោធ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៤ ជាប់គាំង​ដោយ​បាតុកម្ម​

0

​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​នៅតែ​មិនទាន់ អាចធ្វើឱ្យ​ល្អប្រសើរ​ឡើងវិញ នូវ​រលក បាតុកម្ម ដែល​កាន់តែ​កើន​ខ្លាំង​ឡើង​ពី មួយថ្ងៃ​ទៅមួយថ្ងៃ ពិសេស​ក្រុម​បុគ្គលិក រថភ្លើង​នៅ​ទីក្រុង សៅ​ប៉ូ​ឡូ ។ ការធ្វើ បាតុកម្ម​នៅពេលនោះ កើតឡើង​នៅ​ចំ ពេលដែល​ប្រេ​ស៊ី​ល​នៅសល់តែ​២​ថ្ងៃ ទៀត​ប៉ុណ្ណោះ ព្រឹ​ត្ដិ​ការណ៍​បាល់ទាត់​សំខាន់ បំផុត​លើ​ពិភពលោក​៤​ឆ្នាំ​ម្ដង ត្រូវ​បើក ការប្រកួត ។ ​ការធ្វើ​បាតុកម្ម​របស់​បណ្ដា​បុគ្គលិក ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​រថភ្លើង​នៅ​ទីក្រុង សៅ​ប៉ូ​ឡូ មិនទាន់មាន​សញ្ញា​ចុះថយ នៅឡើយ​រយៈពេល​៥​ថ្ងៃ​កន្លងមក​។

សហ ជីព​កម្មករ ក៏ដូចជា​ភាគី​រដ្ឋាភិបាល​មិន ទាន់​មានការ​ឯកភាព​ណាមួយ​បញ្ចប់ ស្ថានភាព​បាតុកម្ម​នៅឡើយ ។ ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​កន្លងមក ការធ្វើ បាតុកម្ម​មិនមាន​លក្ខណៈ​សន្ដិវិធី​ដូច​មុន ទៀតឡើយ គឺ​ប្រែ​ក្លាយទៅជា​ហិង្សា ។ ក្រុមបាតុករ​ខឹងសម្បា​បាន​ប្រើ​កម្លាំង បាយ​វាយតប់ គប់​ដុំថ្ម ទៅលើ​កម្លាំង ប៉ូលិស​ដែល​ការពារ​នៅ​ស្ថានីយ​រថភ្លើង អាណា​រូ​ហ្សា ។ ប៉ូលិស​បង្ក្រាប​បាតុកម្ម បាន​ប្រើប្រាស់​គ្រាប់បែក​ផ្សែង​បង្ហូ​ទឹក ភ្នែក ដំបងឆក់ បំបែកហ្វូង​បាតុករ ។ ​

នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ពាក់ព័ន្ធ​នោះ ដែរ រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បានប្រកាស ចំណាយ​មូលនិធិ​សម្រាប់​ការពារ​សន្ដិសុខ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​ប្រកួត​បាល់ទាត់​ពិភព លោក ឆ្នាំ​២០០៤ មាន​ច្រើនជាង​៥​ដង បើ​ប្រៀបធៀប​នឹង​ការប្រកួត​វើ​ល​ខាប់ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បានបង្ហាញ​រូប ភាព​កម្លាំង​ប៉ូលិស​ទាហាន​បំពាក់អាវុធ ទំនើបៗ​ដាក់ពង្រាយ​គ្រប់ទិសទី ពិសេស នៅតាម​ពហុ​កីឡដ្ឋាន​ចំណត​រថយន្ដក្រុង រថភ្លើង​យ៉ាងច្រើន ទប់ទល់​ហេតុការណ៍ អាក្រក់​ដែល​អាច​កើតឡើង ។ ការដាក់ ពង្រាយ​កម្លាំង​សន្ដិសុខ​យ៉ាង​ច្រើនបែប នេះ នៅពេល​មាន​សញ្ញា​អសន្ដិសុខ​កើត ឡើង​នៅក្នុង​ប្រទេស​នេះ ដោយ​ការធ្វើ បាតុកម្ម ។

​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បានប្រកាស ចំណាយ​មូលនិធិ​រហូតដល់​៨៤០​លាន ដុល្លារ សម្រាប់​ការពារ​សន្ដិសុខ​ក្នុង​រយៈ ពេល​១​ខែ​មានការ​ប្រកួត​បាល់ទាត់​ពិភព លោក ។ ទឹកប្រាក់​១​ភាគ​៣ ក៏បានផ្ដល់ ឱ្យកម្លាំង​ការពារ​សន្ដិសុខ​នៅតាម បណ្ដោយ​ព្រំដែន​ផងដែរ ។ ទឹកប្រាក់ សម្រាប់​ចំណាយ​សន្ដិសុខ​ច្រើនជាង​ការ ប្រកួត​វើ​ល​ខាប់​នៅ​អាហ្វ្រិក​ខាងត្បូង ដល់​ទៅ​៥​ដង ។

កម្លាំង​ប៉ូលិស​១៧០​ពាន់ នាក់​បានដាក់​ពង្រាយ​នៅ​ព​ហ​កីឡដ្ឋាន ១២ ដែលជា​កន្លែង​ប្រកួត​វើ​ល​ខាប់ ។ ក្រៅពីនេះ​នៅមាន​ឧ​ទ្ធ​ម្ភា​ចក្រ យន្ដហោះ គ្មាន​មនុស្ស​បើក ឧបករណ៍​អេឡិចត្រូនិក ដាក់ពង្រាយ​នៅ​គ្រប់ទិសទី​ទៀតផង ។