តាកែវ ៖ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នៅក្នុងមជ្ឈមណ្ឌលគរុ កោសល្យភូមិភាគតាកែវមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានរៀបចំពិធីបិទការប្រគួត កីឡាក្របខ័ណ្ឌមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៧បន្ទាប់ពីដំណើ រការប្រគួតប្រជែងយ៉ាងស្វិតស្វាញរយៈពេលបីថ្ងៃជាប់ៗគ្នាមកហើយ។
ចូលរួមជាគណៈអធិបតិនៅក្នុងឱកាសនោះដែរ មានលោក អ៊ូច ភា អភិបាលរងខេត្តតាកែវ លោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំខេត្ត មន្ត្រីនៃមន្ទីរ និងការយាល័យជុំវិញខេត្តផងដែរ។ ថ្លែងទៅកាន់ក្រុមកីឡាដែលជាកីឡាករជាប់ជ័យលាភីនាឱកាសនោះលោកអភិបាលរងខេត្តបានកោតសរសើរទៅលើទេពកោ សល្យដែលមានតាមជំនាញកីឡារបស់បេក្ខជនទាំងអស់ មិនថាបាល់ទាត់ បាល់ទះ នោះទេ គឺសុទ្ធតែជាប្រភេទកីឡាដែល ត្រូវការទេពកោសល្យនិងជំនាញរៀងៗខ្លួន ហើយការប្រគួតនេះគឺត្រូវចាត់ទុកគ្នាជាលក្ខណៈមិត្តភាពសាមគ្គីភាពរវាងក្រុមកីឡាមហាជនយើងទូទាំងខេត្តតាកែវរហូតដលថ្នាក់ជាតិ។ ក្រៅពីខិតខំហាត់កីឡានិងលេងកីឡាដើម្បីសុខភាពលោកអភិបាលរងក៏បានស្នើសុំឲ្យប្អូនៗកីឡាទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់ ការជួញដូរនូវសារធាតុញៀនខុស ច្បាប់ព្រោះវានាំឲ្យខូចអនាគត។
សូមបញ្ជាក់ផងដែរថា ការប្រគួតកីឡា ក្របខ័ណ្ឌមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៧ មានពីប្រភេទគឺ កីឡាបាល់ទះមាន០៥ក្រុម និង កីឡាបាលទាត់មាន១៤ក្រុម និងមានកីឡាករចូលរួមប្រគួតចំនួន៣៤០នាក់។ ជាលទ្ធផលនៃការប្រគួតគឺផ្នែកកីឡាបាល់ទាត់ជ័យលាភីលេខ១បានទៅក្រុមកីឡាមហាជនមកពីស្រុកត្រាំកក់។ ជ័យលាភីលេខ២បានទៅក្រុមមកពីមន្ទីរមុខងារសាធារណៈ ។
ជ័យលាភីលេខ៣បានទៅក្រុមសាកលវិទ្យាល័យប៊ែលប្រាយសាខាតាកែវ ។ ជ័យលាភីលេខ៤បានទៅក្រុមកីឡា មជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។ចំណែកជ័យលាភីបាលទះវិញគឺ ជ័យលាភីលេខ១បានទៅលើក្រុមអធិការនគរបាលក្រុងដូនកែវ លេខ២ បានទៅលើវិទ្យាស្ថានតេជោសែនតាកែវ លេខ៣ បានទៅលើស្រុកបូរីជលសារ និងលេខ៤បានទៅលើស្រុកត្រាំកក់៕