ថ្នាក់ដឹកនាំតែងតែឲ្យតម្លៃ យកចិត្តទុកដាក់និងរួមសុខរួមទុក្ខជាមួយបងប្អូនខ្មែរអ៊ីស្លាម

0

កំពត៖ បងប្អូនខ្មែរអ៊ីស្លាមគឺផ្នែកមួយនៃក្រុមគ្រួសារប្រជាជនកម្ពុជាយើងដែលបានរស់នៅលើទឹកដីសុវណ្ណភូមិរួមគ្នា មានហូបមានចុកជាមួយគ្នា ជ្រកនៅក្រោមដំបូលនៃរាជរដ្ឋាភិបាលរួមគ្នា ហើយថ្នាក់ដឹកនាំប្រទេស ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតតែងតែ ឲ្យតម្លៃ យកចិត្តទុកដាក់ និងនៅរួមរស់ រួមសុខរួមទុក្ខជាមួយនិងបងប្អូនខ្មែរអ៊ីស្លាមជានិច្ច។ នេះជាការលើកឡើងរបស់លោក ស៊ីម វុទ្ធាអភិបាលរងខេត្តកំពត នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីស្រាយបួសខែរ៉មាដនដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៧ក្នុងភោជនីដ្ឋាន មានហួត។
លោកអភិបាលរងខេត្ត បន្តថាទាំងបងប្អូនខ្មែរ និងបងប្អូនខ្មែអ៊ីស្លាម ជាសមាជិកនៃគ្រួសារកម្ពុជាតែមួយ ដែលមានអណាព្យាបាលរួមគ្នា ដូច្នេះសមាជិកនិមួយក៏និងត្រូវទទួលបានការថែរក្សា ការពារ ការយកចិត្តទុកដាក់ និងទទួលបានភាពរីកចម្រើនដូចៗគ្នា ពីអណាព្យាបាលនៃប្រទេសយើង ដែលមានសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រី ។
នៅក្នុងទិវារដ៏សប្បាយរីករាយដោយមានការជួបជុំបងប្អូនខ្មែរអ៊ីស្លាមខេត្តកំពតនិងកែបប្រមាណជាង២០០នាក់ លោកអភិបាលរងខេត្តបានសម្តែងនូវភាពរីករាយក្នុងការចួលរួមក្នុងពិធីតាមបែបសាសនាអ៊ីស្លាបមួយនេះ។ លោកបន្ថែម ជួសមុខឲ្យឯកឧត្តម ចាន ចេស្តា អភិបាខេត្តកំពត លោកសូមថ្លែងអំណគុណដល់ដល់បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ដែលជានិច្ចជាកាលតែងតែ ស្រលាញ់ អាណិត ជឿទុកចិត្ត និងគាំទ្រដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ហើយលោកក៏សូមឲ្យបងប្អូន បន្តរក្សា និងបង្កើនសមាជិករបស់បក្សយើង ឲ្យកាន់តែច្រើនឡើង ដើម្បីនាំគ្នាចួលរួមកសាង និងអភិវឌ្ឍភូមិឃុំ និងសហគមន៍ ប្រទេសជាតិរបស់យើង ឲ្យប្រកបដោយ សុខសន្តិភាព សុវត្ថភាព ឯកភាពជាតិ សេរីភាព និងកម្លាភាពជារៀងតទៅ។
សូមជម្រាបថា ពិធីស្រាយបួសខែរ៉មាដនត្រូវធ្វើឡើងពីរលើកហើយ ដែលលើកមុនធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ចាន់ ចេស្តា ។លើកទី២នេះ ត្រូវបានរៀបចំធ្វើឡើងដោយ មូលនិធិអាស៊ានដើម្បីការអប់រំ ក្រោមជំនួយឧបត្ថម មនុស្សធម៌ពីសម្បុរប្រទេស អារ៉ាប៊ីសាអូដីត៕  ដោយ អួង វឹង