បុរសវ័យចំណាស់ម្នាក់ទៅកាប់ដើមឈើក្នុងចំការដួលរលំត្រូវខ្លួនឯងបណ្តាលឲ្យស្លាប់មុនពេលបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុក

0

រតនគិរី: កាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នៅចំណុចដីក្រុមហ៊ុនជាំងលីក្នុងភូមិសាស្រ្តភូមិតាំងសេ (បរខាំ) ឃុំ ញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សំ ដា ភេទ ប្រុសអាយុ៥២ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដាលឃុំញ៉ាងស្រុកអណ្តូងមាស ហើយមាន
ស្រុកកំណើតនៅភូមិ ដើមចាន់ ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ចំណែកជនរងគ្រោះត្រូវបានសាច់ញាត្តិបញ្ជូនសង្រ្គោះបន្ទាន់មកមណ្ឌលសុខភាពស្រុកហើយក៏ស្លាប់ពាក់កណ្តាលផ្លូវ។
បច្ចុប្បន្នប្រពន្វនិងសាច់ញាត្តិបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ: យក្ខឡោម