បង្កើតគណបក្សថ្មី កាលពីយប់ថ្ងៃទី៩មិថុនា គណៈកម្មា ធិការការពារសណ្ដាប់ធ្នាប់សន្ដិសុខជាតិ ថៃបានចេញសេចក្ដីប្រកាសហាមប្រាម បណ្ដាគណបក្សនយោបាយធ្វើសកម្មភាព ឬបង្កើតគណបក្សថ្មីណាមួយនាពេលនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលយោធា ក៏បានរក្សាច្បាប់មួយចំនួនអមដោយ រដ្ឋធម្មនុញ្ញឆ្នាំ២០០៧ បើទោះបីរដ្ឋធម្ម នុញ្ញនាពេលនោះអស់សុពលភាពក្រោយ ការធ្វើរដ្ឋប្រហារថ្ងៃទី២២ឧសភា ។
តាមការសម្រេចរបស់គណកម្មាធិ ការសន្ដិសុខជាតិ ច្បាប់អមទៅដោយ រដ្ឋធម្មនុញ្ញរួមមានច្បាប់បោះឆ្នោត ច្បាប់ធ្វើប្រជាមតិ ច្បាប់បន្ដរក្សាគណ បក្សនយោបាយ និងរក្សាទុករហូតដល់ មានការផ្លាស់ប្ដូរ ឬលុបចោលទាំងស្រុង។ ប៉ុន្ដែគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនអាចអនុវត្ដច្បាប់រៀបចំការបោះឆ្នោត សភា និងព្រឹទ្ធសភា ។ បណ្ដាគណបក្ស នយោបាយមិនអាចឱ្យមានសកម្មភាព ប្រមូលផ្ដុំ ឬមានសកម្មភាពនយោបាយ ណាមួយនោះឡើយ ។ លើសពីនេះទៅ ទៀត ការចុះឈ្មោះបង្កើតគណបក្សថ្មីមិន អាចធ្វើឡើងនៅពេលនេះនោះឡើយ ។
លើសពីនេះទៅទៀតគណៈកម្មាធិការ សន្ដិសុខជាតិបានសម្រេចអនុញ្ញាតឱ្យ ប្រព័ន្ធតុលាការបន្ដធ្វើការកាត់ទោសដូច ដើមចំពោះករណីដែលកើតឡើងនៅមុន ពេលធ្វើរដ្ឋប្រហារ២២ឧសភា ។ ទន្ទឹម នឹងនោះ តុលាការជាន់ខ្ពស់ថៃមានសិទ្ធិ សម្រេចរាល់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការ បោះឆ្នោតនាពេលកន្លងមក ។ ការរក្សាច្បាប់មួយចំនួនឱ្យនៅដូច ដើម ក្នុងគោលដៅធ្វើឱ្យស្ថានភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ ជាការត្រៀមលក្ខណៈសម្រាប់ការកែ ទម្រង់នាពេលខាងមុខ ។
នៅថ្ងៃទី១០ មិថុនា គណៈកម្មាធិការរៀបចំការបោះ ឆ្នោតបានជួបប្រជុំគ្នាពិភាក្សាការងារ មួយចំនួនតាមច្បាប់ថ្មីដែលរដ្ឋាភិបាល យោធាបានកំណត់។