គ្រឿងញៀនជាប្រភពនេះអំពើឃាតកម្ម ចោរកម្ម បងតូចបងធំនិងអំពើហិង្សាក្នុងគ្រួសារ

0

“ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន”គឺជាប្រធានបទដែលត្រូវបានលើកយកមកធ្វើការផ្សព្វផ្សាយក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា២០១៧”។

ពីធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៧​ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ លី គឹមឡុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម​សេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ។

ពិធីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម​ យន្ត មីន អភិបាល គណ:អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្រីព្រះរាជអាជ្ញា លោក​អភិបាលស្រុក មន្រ្តីសាលាខេត្ត មន្រ្តីរាជការ​ មកពីមន្ទីរស្ថាប័ននានាជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ​ទាំងបីប្រភេទ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និស្សិត ប្រជាពលរដ្ឋ​ ជាច្រើនរយនាក់ផងដែរ ។

ឯឧ យន្ត មីន មានប្រសាសន៍ថា គ្រឿងញៀនពិតជានាំមកនូវមហន្តរាយធំណាស់។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែថយអោយឆ្ងាយពីគ្រឿងញៀននេះ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តម​សេនីយ៍ លី គឹមឡុង បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង និងមានប្រសាសន៍ថ្លែងអំណរគុណ អបអរសាទរចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តព្រះសីហនុ ដែលកើតចេញពីការខិតខំរួមគ្នា ពីសំណាក់អង្គភាព រួមនឹងអ្នកដែលពាក់ព័ន្ធទាំងអស់​ និងបានធ្វើការអំពាវនាវដល់អ្នកទទួលខុសត្រូវគ្រប់អង្គភាព មន្ទីរ ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តខិតខំបំពេញការងាររបស់ខ្លួនអោយទទួលបានជោគជ័យបន្ថែមទៀត​ ឆ្ពោះទៅកាន់សហគមន៍គ្មានគ្រឿងញៀន និងដើម្បីអនាគតយុវជនជំនាន់ក្រោយ​ ។

 

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងពីរបាយការណ៍កន្លងមក ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បានធ្វើការដុតបំផ្លាញគ្រឿងញៀន ជាង១២៦,៣១គីឡូក្រាម ដោយយោងទៅតាមការសម្រេចចិត្តរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ​ មានគ្រឿងញៀន ១២៦,៣១គីឡូក្រាម មានដូចជា៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ម៉ាទឹកកក អ៊ិចស្តាស៊ី ជាដើម ហើយក្នុងការបង្រ្កាបគ្រឿងញៀននេះ មុខសញ្ញាជនជូញដូរគ្រឿងញៀនមួយចំនួន ត្រូវបានតាមចាបខ្លួនរហូតដល់ក្រៅប្រទេស។ បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ ក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាជំនួញរបស់ខ្លួន ហើយគ្រឿងញៀនបានពង្វក់ស្មារតី អូសទាញជនស្លូតត្រង់ដែលបានប្រើប្រាស់ដោយបំពាន ពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បតិ្ត ក្រុមបងតូច បងធំ អំពើហិង្សាក្នុងគ្រួសារ បង្កអសន្តិសុខជាច្រើនដល់សង្គមជាតិ ៕ ខៀវ សាវ៉ុន,