ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរជុំ ចុះបង្រាបបទល្មើសព្រៃឈើ
នៅវេលាម៉ោង១១នឹង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជំុ សហការជាមួយកម្លាំងអាវុធហត្ថស្រុក កម្លាំងជំនាញរដ្ឋបាលព្រៃឈើព្រៃឈើអូរជុំ បានចុះទៅដល់វាលថ្មដា ស្ថិតនៅភូមិតងកាម៉ាល ឃំុអូរជំុ ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើប្រណិតដែលសមត្ថកិច្ចរឹបអូសបានឈើធ្នង់ចំនួន៨ កំណាត់ មួយដំៗមានប្រវែង១,២០ម៉ែត្រ ហេីយវត្ថុតាងបានប្រគល់ទៅឲ្យ ជំនាញរដ្ឋបាលព្រៃឈេីខណ្ឌដើម្បីយកទៅរក្សាទុក។
ប៉ុន្តែជនប្រព្រឹត្តបទល្មើសមិនត្រូវបានចាប់ខ្លួននោះទេ ចាប់បានតែវត្ថតាងតែប៉ុណ្ណោះ។
សូមរំលឹកផងដែរថា បទល្មើសព្រៃឈើទ្រុងទ្រាយធំនៅក្នុងខេត្តរតនគិរី មើលមិនឃើញទេ? ឃើញតែអាតូច ចំណែកអាធំមើលហួស ឬមួយមិនបានបង់លុយឲ្យសមត្ថកិច្ចចម្រុះទើបធ្វើការបង្ក្រាបបែបនេះ។ដោយ: យក្ខឡោម




































