VDEO ​ប្រធានាធិបតី​កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ​ចាប់ខ្លួន ម្ចាស់​នាវា​សេ​វ៉ុល ដែល​កំពុង​គេចខ្លួន

0

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គុន​ហេ នៅ​ថ្ងៃ​អង្គារ បាន​ជំរុញ​ឲ្យ​ប៉ូលីស និង​ព្រះរាជអាជ្ញា ត្រូវ​ស្វែងរក​គ្រប់​វិធី​ដែល​ឈានទៅរក ការចាប់ខ្លួន​ម្ចាស់​សា​ឡង់ ដឹក​អ្នកដំណើរ សេ​វ៉ុល ដែល​កំពុង​រត់គេចខ្លួន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ក្នុងការ នាំមក​នូវ​យុត្តិធម៌ ដែលជា​ការទទួលខុសត្រូវ ចំពោះ​មហន្តរាយ​បណ្តាល​ឲ្យ មនុស្ស​ច្រើនជាង ៣០០​ស្លាប់ និង​កំពុង​បាត់​ខ្លួន​។​

​យោងតាម​ទីភ្នាក់ងារ ព័ត៌មាន​កូរ៉េខាងត្បូង យ៉ុ​ន​ហាប់ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើកឡើង របស់លោក​ស្រី ផាក ថា វា​មិនមែនជា​ការវិនិច្ឆ័យ ណាមួយ​នោះទេ ដែល​ប៉ូលីស និង​ព្រះរាជអាជ្ញា បរាជ័យ​ក្នុងការ​ចាប់ខ្លួន​លោក យូ ប្យ៉ុ​ង​អឿន ដែលជា​ម្ចាស់​នៃ​ក្រុមហ៊ុន ចុង​ហ្គែ​យីន ម៉ា​រី​ន ដែលជា​ប្រតិបត្តិ​ករសា​ឡង់​។​ ​

លោកស្រី ផាក បាន​និយាយ​នៅក្នុង កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដោយ​ផ្អែក​ទៅតាម​របាយការណ៍ រួមបញ្ចូល​គ្នា​ថា លោក យូ ត្រូវតែ​នាំមក​នូវ​យុត្តិធម៌​។​ ​ពាក់ព័ន្ធ​នឹង​ដំណឹង​នៃ​ការ តាម​ចាប់ខ្លួន​ម្ចាស់​សា​ឡង់ ដែល​នាំមក​នូវ​គ្រោះមហន្តរាយ​នេះ ព្រះរាជអាជ្ញា បានលើកឡើង​នូវ​ចំនួន​ទឹកប្រាក់​សម្រាប់​ជា​រង្វាន់ ចំពោះ​ព័ត៌មាន​មួយណា ដែល​ឈានទៅដល់​ការចាប់ខ្លួន លោក យូ និង​កូនប្រុស​ច្បង របស់លោក​ឈ្មោះ ដេ​ក្យុ​ន នូវ​ទឹកប្រាក់​ចំនួន ៥០០​លាន​វ៉ុ​ន ស្មើនឹង ៤៩២.០០០​ដុល្លារ និង​១០០​លាន​វ៉ុ​ន​ទៀត ជាការ​លើកទឹកចិត្ត​៕