​VDEO ណា​តូ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ តំបន់​បាល់​ទិ​ក រុស្ស៊ី​ក៏​ធ្វើ​សមយុទ្ធ​តបត វិញ​

0

ការធ្វើ​សមយុទ្ធ​យោធា​ជា​ទ្រង់ទ្រាយ ធំ​នៅលើ​ទឹកដី​ប្រទេស Latvia ដោយ មានការ​ចូលរួម​ពី​១០​ប្រទេស​ជាស​មា ជិ​ករប​ស់ណា​តូ ។ ការធ្វើ​សមយុទ្ធ​នោះ មាន​កម្លាំង​ទាហាន​សរុប​៤៧០០​នាក់ រថក្រោះ រថពាសដែក រថយន្ដ​ដឹកជញ្ជូន យោធា ជាង​៨០០​គ្រឿង ។ ​

សមយុទ្ធ​មានឈ្មោះ​ថា Saber Strike 2014 ត្រូវបាន​ធ្វើឡើង​លើក​ទី​៤​ហើយ ក្នុងឆ្នាំនេះ ហើយ​ធ្វើឡើង​ចំពេល​ជាមួយ គ្នា​នៃ​ការធ្វើ​សមយុទ្ធ​កម្លាំង​ទាហាន​ជើង ទឹក​នៅ​សមុទ្រ​បាល់​ទិ​ក​ផងដែរ ។ កម្លាំង ទាហាន​មកពី​អាមេរិក កាណាដា ដា​ណឺ ម៉ាក ហ្វាំ​ង​ឡង់ ឡា​ត់វៀ ប៉ូឡូញ ណ័​រ វេស​ន៍ អង់គ្លេស ក៏បាន​ចូលរួម​ក្នុងការ ធ្វើ​សមយុទ្ធ​នោះ​ផងដែរ ។ សមយុទ្ធ អូសបន្លាយ​ពេល​២​សបា្ដហ៍​ដោយមាន ប្រទេស​ចំនួន​៣​នៅ​តំបន់​បាល់​ទិ​ក​ជា​អ្នក ដឹកនាំ​នៃ​ការធ្វើ​សមយុទ្ធ​នោះ ។

​នៅក្នុង​ប្រទេស​ឡា​តវៀ ពិធី​បើក​ការ ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​រៀបចំឡើង​នៅ ក្នុងប្រទេស​នោះ​ដែលជា​ការធ្វើ​សមយុទ្ធ ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ណា​តូ​មិន​ធ្លាប់ មាន​ចាប់តាំងពី​ឆ្នាំ​២០០៤ ។ រដ្ឋមន្ដ្រី ការពារជាតិ​ឡា​តវៀ​បានឱ្យដឹងថា ពិធី ចាប់ផ្ដើម​ការធ្វើ​សមយុទ្ធ​មាន​ឈុត​ឆាក សម្ដែង​របស់​កម្លាំង​ទ័​អាកាស ដោយ មានការ​ចូលរួម​ពី​យន្ដហោះ​ទម្លាក់​គ្រាប់ បេ​-៥២​របស់​អាមេរិក​ទៀតផង ។ ​

សមយុទ្ធ​កើតឡើង​នៅ​ចំ​ពេលដែល​ណា​តូ និង​រុស្ស៊ី​ប្រឈមមុខ​តានតឹង​ដោយ សារ​វិបត្ដិនយោបាយ​នៅ​អ៊ុយ​ក្រែ​ន​។ ណា​តូ​បង្កើន​វត្ដ​មាន​កម្លាំង​ទាហាន របស់ខ្លួន​នៅ​បណ្ដា​ប្រទេស​ជាប់​ព្រំដែន ត្រៀមលក្ខណៈ​ទប់ទល់​នឹង​ទីក្រុង​មូ​ស្គូ ប្រសិនបើ​រុស្ស៊ី​លូកដៃ​ចូល​ជ្រៅ ។​