ផ្អើលអាជីវករក្នុងផ្សារោងគ្លឿទាំងព្រឹក ស្ត្រីជាប្រពន្ធត្រូវបានអារក សម្លាប់ព្រោះតែហេតុប្រចណ្ឌ័

0

បន្ទាយមានជ័យៈភ្លើងប្រច័ន្ទ ស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅក្នុងផ្សាររោងក្លឿស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃត្រូវបានប្តីចិត្តកំណាចយកកាំបិតអារកសម្លាប់កាលពីវេលាម៉ោង១៧ព្រលប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧ នេះយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារយើងបានអោយដឹងថានាព្រឹកនេះ ហើយបានបង្កការភ្ញាក់ផ្អើលដល់អ្នកលក់និងស្នាក់នៅក្បែរនោះ។
ស្ត្រីដែលស្លាប់ត្រូវបានគេអោយដឹងថាមាន លី ហ្គេចហួយ មានអាយុប្រហែលជិត៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ស្រ្តីរងគ្រោះបានទៅស្នាក់នៅក្នុងតូបលក់ជាមួយនឹងប្តីក្នុងកន្លែងកើតហេតុ។
ប្រភពបានអោយដឹងផងដែរថា ប្តីនារងគ្រោះក៏បានផឹកថ្នាំពុលសម្លាប់ខ្លួនផងដែរក្រោយធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធរួច។តែដោយបានដឹកបញ្ជូនទៅសង្គ្រោះទាន់ពេលវេលាបុរសរូបនេះអាចនឹងរួចផុតពីក្រញ៉ាំមច្ចុរាជ។
ចំពោះសកម្មភាពឃាតកម្មលើភរិយាខ្លួននេះត្រូវបានគេសង្ស័យថាផ្តើមចេញពីការប្រចណ្ឌ័គ្មានព្រំដែន៕ដោយ:ឃិន គន្ធា