ព្រះវិហារៈ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជាំក្សាន្តក៍ដូចជាប្រជាពលរដ្ឋទូទៅដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នេះដោយពួកគាត់មានការរិះគន់ចំៗទៅលើអាជ្ញាធរមិនគួរបណ្តែតបណ្តោយអោយម្ចាស់ហាងដែលមានយឺហោ(168)ចាក់ដីលប់រំលោភយកដីចំណីមាត់ស្ទឹងស្រឯមដែលជាស្ទឹងធម្មជាតិមួយដែលហូកាត់តាមបណ្ដោយផ្លូវជាតិលេខ(62)ស្ថិតក្នុងភូមិសាស្រ្តភូមិស្រអែមឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ជំុវិញមជ្ឈដ្ឋានទូទៅដែលប្រជាពលរដ្ឋមានកាព្រួយបារម្មណ៍នោះដោយពីមុនគឺសំបូទៅដោយព្រៃឈើទឹកហូរមិនសូវជាខ្លាំងនោះទេតែក្នុងពេលបច្ចុប្បន្ននេះព្រៃឈើ
បានរិចរិលដែរនិងងាយបង្ករអោយមានទឹកជំនន់ហើយនៅពេលមានទឹកជំនន់វាអាចងាយនិងបង្ករអោយស្ទះទឹកហូរច្រោះបណ្តាលអោយបាក់គ្រឹសគល់ស្ពាន់ទៅថ្ងៃខាងមុខក៍ថាបានចំពោះករណីខាងលើនេះលោក មូល ម៉ាប់មេឃុំស្រឯមបានលើកឡើងថាចំពោះករណីប្រជាពលរដ្ឋចាក់ដីលុបរំលោភយកដីចំណីមាត់ស្ទឹងខាងលើនេះមិនមានច្បាប់អនុញ្ញាត្តិអោយចាក់នោះទេដោយពួកចាកទៅតាមគ្នាតែប៉ុណ្ណោះហើយបើចង់ដឹងច្បាស់សួរទៅ
សូរិយោស្រុកទៅ។
ជុំវិញបញ្ហាខាងលើនេះដែរភ្នាក់ងា(campost)បានភ្ជាប់ទូរសព្វ័ទៅ
សៀង សង់ដូ ជាប្រធានសូរិយោដីស្រុកជាំក្សាន្តដោយលោកបានឆ្លើយថាលោកមិនមែនឈ្មោះសៀង សងដូនោះទេហើយថាពេលនេះលោកកំពុងជាប់ប្រជំរួចបិតទូរសព្វ័។
ជាមួយគ្នានេះដែរអ្នកសាពត៍មានយើងព្យាយាមទូរសព្វ័ទៅលោកគង សោភណ័ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារដោយលោកឆ្លើយថាជាប់ប្រជុំដែរ។
ចំពោះករណីខាងលើនេះមហាជនទូទៅបានរិះគន់ថានេះពិតជាគោដំបៅខ្នង ក្អែកហើររំលងរសើបកន្ទុយមែន៕







































