លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ផ្ដល់សាឡង់ចម្លងស្ទឹងស្ពានស្រែងជូនពលរដ្ឋជាកាដូរក្រោយការបោះឆ្នោត

0

បន្ទាយមានជ័យ: សាឡងទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ និងផ្លូវលំ១ខ្សែ តភ្ជាប់ពីវត្តពោធិ៍(ភូមិរោគ) ឆ្ពោះទៅកំពង់ចម្លងគៀនចំបក់ភូមិមុខឈ្នៀង ឃុំស្ពានស្រែង ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ឈម ភូមិ គៀនស្រែ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាម ជាចំណងដៃ ជូនពលរដ្ឋក្រោយពេបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ មិថុនា កន្លងមកត្រូវបានលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រៀបចំពីបែបសាសនា ប្រគល់ជូនសម្រាប់ប្រើប្រាស់នាថ្ងៃទី២៩ មិថុនា២០១៧។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកអោយអោយដឹងថា សាឡង់មួយគ្រឿងនេះពិតជាបានសំរាលនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួនពីរគឺស្រុកស្រីស្នំនៃខេត្តសៀមរាបនិងស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ក្នុងការប្រាស្រ័យទាក់ទងគ្នាពិសេសដឹកជញ្ជូនកសិផលមកលក់នៅទីរួមខេត្ត។មួយវិញទៀតសាឡង់នេះបានតួយ៉ាងសំខាន់សំរាប់ចម្លងសិស្សានុសិស្សពីត្រើយភូមិត្រាំសសរនៃស្រុកស្រីស្នំអោយមករៀននៅសាលាក្នុងឃុំស្ពានស្រែង។
លោក យឹម សំណាងថា: សាឡង់ និងផ្លូវលំនេះ ជាមធ្យោបាយដ៍ចម្បង់ សំរាប់ពលរដ្ឋជាច្រើនភូមិក្នុងឃុំស្ពានស្រែង និងឃុំត្រាំសសរ ក្នុងការធ្វើដំណើដឹកកសិផល ផលនេសាទ បញ្ជូនអ្នកជម្ងឺទៅមណ្ឌុលសុខភាព និងចម្លងសិស្សានុសិស្សទៅសាលារៀនផងដែរ។
តំណាងពលរដ្ឋថា នេះជាគុណបំណាច់យ៉ាងធំធេងរបស់លោកជំទាវឧកញ៉ាដែលជានិច្ចជាកាលលោកតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូននៅទីជនបទចុងកាត់មាត់ញក។ប្រជាពលរដ្ឋទទួលបានផ្លូវមួយខ្សែរដែលកសាងឡើងដោយដៃលោកជំទាវនិងភរិយាឥស្សរជនព្រមទាំងសាឡង់មួយគ្រឿង។
លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យមានប្រសាសស៍ថា:ផ្តាំផ្ញើរអោយបងប្អូនទាំងអស់ធ្វើយ៉ាងណាត្រូវចេះថែរក្សា កុំយកថ្លៃលើសហួសហេតុ ពិសេសអ្នកជម្ងឺមិនត្រូវទារលុយពីការចម្លងឡើយ។ ថ្វីត្បិតតែសាឡង់នេះជាចំណងដៃក្រោយការបោះឆ្នោតក៏ដោយមិនមែនបញ្ឈប់ការជួយត្រឹមនេះទេ គឺថាអោយតែបងប្អូនមានទុក្ខលំបាកគឺនៅតែមានវត្តមានលោកជំទាវជានិច្ច៕ដោយ:ឃិន គន្ធា