អភិបាលខេត្តសៀមរាបអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបបញ្ឈប់ការកាប់បំផ្លាញ់ព្រៃឈើរួមគ្នាការពារព្រៃឈើឡើងវិញ

0

សៀមរាប៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈបាលខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និង ពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងបន្ត កាប់បំផ្លាញ់ព្រៃឈើ ដើម្បីចាប់យកដីព្រៃ សូមអោយបញ្ឈប់នូវទង្វើរបស់ខ្លួន ព្រោះការធ្វើ អាជីវកម្ម ព្រៃឈើ និងជំនួញព្រៃឈើខុសច្បាប់ គឺជាបទល្មើសធ្ងន់ធ្ងរបំផុត ជាពិសេស គឺជា គ្រោះមហន្តរាយ ដល់បរិស្ថាន ធម្មជាតិ ដែលបណ្តាល មកពីការកាប់ បំផ្លាញព្រៃឈើ ចំពោះសង្គមជាតិ ។
នៅព្រឹកថ្ងៃទី3០ ខែមិថុនា ឆ្នាំ២០១៧នេះ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និង អជ្ញាធរមូលដ្ឋាន សហការ រៀបចំប្រារពពិធីបុណ្យរុក្ខទិវា៩កកដ្កា ស្ថិតក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបង្កើតឡើងវិញ នៅធនធានព្រៃឈើ អោយកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាស្រ្តបន្តថា បុណ្យរុក្ខទិវា៩កក្តា មានអត្ថន័យជ្រាលជ្រៅ សំរាប់ចលនា បំផុសស្មារតី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទាំងអស់ អោយចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំ និងការពារ ព្រៃឈើ ក៏ដូចជាជួយជំរុញ ផលប្រយោជន៌ ដល់ប្រជារាស្ត្រយើង ក្នុងជីវភាពរស់នៅ បង្ករបង្កើបផល កសិកម្ម និង បង្កើនសុខមាលភាព គ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គម ៕ខេង ឧត្តម