ឯកឩត្តមស៊ុយ សែមនិយាយថាកុំបន្ទោសរាជរដ្ឋាភិបាលរឿងអនុញ្ញាតិឲ្យក្រុមហ៊ុនធ្វើអាជីវកម្មបាញ់កម្ទេចភ្នំ

0

កំពត៖ឯកឩត្តម ស៑យ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមានប្រសាសន៍ នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧នេះ បាន ប្រាប់ប្រជាពលរដ្ឋថា កុំបន្ទោសរាជរដ្ឋាភិបាល រឿងអនុញ្ញាត ឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ បាញ់កម្ទេចភ្នំធ្វើអាជីវកម្មផ្សេង ព្រោះថាប្រទេសណា ក៏គេប្រើប្រាស់ធនធានធម្មជាតិ ដើម្បីអភិវឌ្ឍ ប្រទេសដែរ ។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់អណ្ដូងទឹក នៅក្នុងស្រុកបន្ទាយមាសនិងស្រុកដងទង់ ខេត្តកំពត។ ឯកឩត្តម ស៊ុយ សែម បានមានប្រសាសន៍លើកឡើង ថា ការវិនិយោគលើវិស័យរ៉ែ ដូចជាការវិនិយោគរ៉ែ កំបោធ្វើស៊ីម៉ងត៍នេះ ការពិតគេយកភ្នំណាធ្វើ ភ្នំនោះវានឹងអស់ថ្មហើយអនាគតទៅ ប៉ុន្តែវាចេញអគារ វាចេញផ្លូវកៅស៊ូ ចេញជាកុដិ ចេញជាវិហារ និងចេញជាសាលារៀន នេះគឺសាងសង់មកពីថ្ម ។

លោកបន្តថា “អីចឹងនៅលើពិភពលោកនេះ ប្រទេសណាដែលគេមាន ធនធានធម្មជាតិ គេត្រូវតែប្រើប្រាស់ហើយ ដូច្នេះហើយកុំស្រែកថា អស់ហើយភ្នំ ដុំថ្មកំបោហ្នឹងរលាយរលត់អស់ហើយ ។ វារលាយមែនភ្នំហ្នឹង ប៉ុន្តវាចេញជាស៊ីម៉ងត៍ អាស៊ីម៉ងត៍ហ្នឹងនាំបង្កើតទីក្រុង យើងឃើញហើយនៅ ភ្នំពេញអគារកាន់តែច្រើន កាន់តែខ្ពស់មកពីស៊ីម៉ងត៍ មកពីថ្ម” ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា យើងឲ្យគេធ្វើអាជីវកម្ម មិនមែនឲ្យទទេរទេ គេដាក់ទុនវិនិយោគរាប់ រយលានដុល្លារមក ធ្វើបានជាស៊ីម៉ងត៍ពន្ធជូនរដ្ឋ ៕