VDEO ​អេ​ហ្ស៊ី​ប​ចាប់ខ្លួន​បុរស​៧​នាក់​ចាប់ រំលោភ​អំឡុងពេល​ពិធី​ស្បថ​ចូលកាន់ តំណែង​ប្រធានាធិបតី​

0

ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃទី ៩ បានប្រកាសថា អាជ្ញាធរ​បាន​ចាប់ ឃាត់ខ្លួន​បុរស​៧​នាក់​ដែល​បាន​ចាប់ រំលោភ​ទៅលើ​ស្ដ្រីភេទ ក្នុងអំឡុងពេល មនុស្ស​រាប់ពាន់នាក់​ចូលរួម​ពិធី​អបរ​អរ សាទរ​ការស្បថ​ចូលកាន់​តំណែង​របស់ ប្រធានាធិបតី Abdel Fattah al Sisi នៅ​ជិត​ទីលាន Tahrir Square ក្នុង​ទីក្រុង កៃរ៉ូ ប្រទេស​អេ​ហ្ស៊ី​ប ។​ ​កាលពី​សបា្ដហ៍​ថ្មីៗ​នេះ អេ​ហ្ស៊ី​ប​បាន ចេញ​ច្បាប់​ថ្មី​ដោយ​ដាក់ទោស​ទ័​ណ្ឌ​អ្នក ប្រ​ព្រឹ​ត្ដ​ល្មើស​ចាប់រំលោភ​ផ្លូវភេទ ដោយ​ជាប់ទោស​យ៉ាងតិច​៦​ខែ​នៅក្នុង ពន្ធនាគារ ឬ​ពិន័យ​ទឹកប្រាក់​ទាប​បំផុត ៣​ពាន់​ផោន​អេ​ហ្ស៊ី​ប ស្មើ​៤២០​ដុល្លារ អាមេរិក ។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួង មហាផ្ទៃ​បាន​បញ្ជាក់ថា ឈរ​ទៅលើ គោលការណ៍​ពង្រឹង​សន្ដិសុខ​ក្នុងឱកាស ប្រារឰ​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រ​ធា នា​ធិបតី ថ្ងៃទី​៨ ខែមិថុនា កម្លាំង​សន្ដិ សុខ​បាន​ចាប់ខ្លួន​បុរស​៧​នាក់​ដែល​បាន ធ្វើ​សកម្មភាព​ចាប់​ស្ដ្រី​យកទៅ​រំលោភ​។​ ​ប្រភពពី​ប្រព័ន្ធ​យុត្ដិធម៌​អេ​ហ្ស៊ី​ប​បាន បញ្ជាក់ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ ព័ន្ធ​នឹង​ការរំលោភ​ផ្លូវភេទ​ខាងលើនេះ មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំ ។

ក្រោយ​ការចាប់​ឃាត់ខ្លួន ព្រះរាជអាជ្ញា ឃុំខ្លួន​ពួកគេ​៤​ថ្ងៃ​ដើម្បី​ស៊ើបអង្កេត​។ តាម​ការសារភាព បុរស​២​នាក់​បាន ទទួលស្គាល់ថា ពួកគេ​បាន​វាយ​ទៅលើ ស្ដ្រី​ម្នាក់ ខណៈដែល​បុរស​៥​នាក់​ផ្សេង ទៀត​បដិសេធ ធ្វើ​ខុស​ដូច​ការ​ចោទ ប្រកាន់​នោះឡើយ ។