ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានជម្រុញអោយមន្ត្រីតុលាកាខេត្តព្រះសីហនុត្រូវបំពេញតួនាទីរបស់ខ្លួនអោយស្របតាមគតិច្បាប់ដើម្បីអោយពលរដ្ឋជឿទុកចិត្ត

0

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានជម្រុញអោយមន្ត្រីតុលាការនៅសាលាដំបូងខេត្តព្រះសីហនុ បំពេញតួនាទីអោយស្របតាមផ្លូវគតិច្បាប់ និងផ្តល់សេវាកម្មលើរឿងក្តីអោយមានយុត្តិធម៍ជូនភាគីពាក់ពន្ធ័ទាំងអស់ដើម្បីអោយប្រជាជនមានទំនុកចិត្ត។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា រឿងក្តីនិមួយៗ ប្រសិនបើការកាត់សេចក្តីត្រឹមត្រូវតាមទម្រង់ច្បាប់ហើយនោះ គឺជាការផ្តល់យុត្តិធម៍ពិតប្រាកដ៏ជូនដល់គូរភាគីមិនថាអ្នកមាន រឺអ្នកក្រីក្រ យើងត្រូវតែផ្តល់នូវសេចក្តីយុតិ្តធម៏ជូនគាត់ដូចគ្នា រួមទាំងបានផ្តល់នូវបទពិសោធន៏ជាច្រើនដើម្បីចៅក្រម ព្រះរាជអជ្ញា មានភាពក្លាហានក្នុងការអនុវត្តន៏ច្បាប់អោយបានត្រឹមត្រូវ ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អោយមានទំនុកចិត្តមកលើស្ថាប័នតុលាការ។

ឯឧ អភិបាលខេត្តបានថ្លែងបែបនេះគ្រាដែលឯឧត្តមបានអញ្ជើញចូលរួមនូវកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារប្រចាំខែឆមាសទី១ ឆ្នាំ២០១៧ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧របស់សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោក ម៉ុង មុន្នីចរិយា ប្រធានសាលដំបូងខេត្តព្រះសីហនុថ្លែងអំពីរបាយការណ៏ស្តីអំពីលទ្ឋផលនិងវាយតម្លៃការងារប្រចាំខែឆមាសទី១ ឆ្នាំ២០១៧ ដែលបានសម្រេចបាននាពេលកន្លង ។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានលើកឡើងថាអស់រយៈពេលជាង២០ ឆ្នាំគ្រប់អភិបាលខេត្តមិនធ្លាប់មានអភិបាលខេត្តណាបានចូលរួមសំណេះសំណាលក្នុងសាលាដំបូងខេត្តព្រះសីហនុទេ ទើបតែឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុចូលកាន់តំណែងរយៈពេល ២១ ខែ និង២៣ថ្ងៃបានអញ្ជើញចូលរួមសំណេះសំណាលជាមួយស្ថាប័នសាលាដំបូង និងអយ្យការនិងមន្ត្រីលេខាធិការ នៃសាលាដំបូងខេត្តនាថ្ងៃនេះ។

ស្រដឿងគ្នាទៅនឹងការលើកឡើងរបស់លោកប្រធានសាលាដំបូងដែរ លោកស្រី ចាត សូរស្មីព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានមានប្រសាសន៏ថា ការងារផ្តល់សេវាកម្មរឿងក្តីនៅសាលាដំបូងខេត្តព្រះសីហនុកន្លងមកបានជួបការលំបាកច្រើន ក៏ព្រោះតែមានបញ្ហាមួយចំនួនដូចជារឿងក្តីខ្លះគ្មានភស្តុ តាងគ្រប់គ្រាន់ដើម្បីកាត់សេចក្តីអោយបានឆាប់រហស័ និងមានបញ្ហាខុសឈ្មោះក្នុងបញ្ជីជាតិ -ល-។

 

ក្នុងន័យនេះលោកស្រីព្រះរាជអជ្ញា និងទាំងលោកប្រធានសាលាដំបូងខេត្តព្រះសីហនុបានធ្វើការផ្តាច់ជ្ញាចិត្តថាខិតខំបំពេញភារកិច្ចអោយបានល្អ ដើម្បីលុបបំបាត់នូវការរិះគន់នានាពីមហាជនមកលើស្ថាបន័តុលាការ រួមទាំងបានស្នើទៅដល់អង្គភាពនានាមានសមត្ថកិច្ចគ្រប់ផ្នែកក៍ដូចជាភាគីពាក់ពន្ធ័សូមចូលរួមគ្នាដោយមានតម្លាភាពទាំងអស់គ្នាដើម្បីអោយការផ្តល់សេវាកម្មរឿងក្តីនានាអោយមានតម្លាភាពនិងយុត្តិធម៍ខ្ពស់សំរាប់ប្រជាជន៕