លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដង្ហែរទានព្រះវស្សាប្រគេនព្រះសង្ឃក្នុងឱកាសចូលព្រះវស្សាខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យៈ ក្នុងឱកាសចូលព្រះវស្សាខាងមុខ នៅរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នេះ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងប្រតិភូអមដំណើរ បានធ្វើការដង្ហែរនូវទានព្រះវស្សានិងគ្រឿងបរិក្ខាទៅវេប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តចំនួន៥គឺវត្តប៉ាលិលេយ្យនៃក្រុងប៉ោយប៉ែត វត្តក្តិបថ្ម ស្រុកថ្មពួក នឹងវត្ត ឬស្សីក្រោក វត្ត អញ្ចាញ វត្តហ្លួងស៊ីសុវត្ថិស្ថិតក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសដង្ហែរនូវទានព្រះវស្សានេះដែរ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រចាស់ជរាប្រមាណជិត២០០គ្រួសារក្នុងភូមិក្បាលកោះសង្កាត់និងក្រុងប៉ោយប៉ែតផងដែរ។នៅក្នុងជំនួបនោះលោកជំទាវបានចំនាយនូវថវិកាផ្ទាល់ខ្លួនកសាងនូវសាលារៀនមួយខ្នងជូនដល់កូន ចៅ របស់បងប្អូនដែលរស់នៅក្នុងភូមិចំនួនបីគឺភូមិ អូរជ្រៅ ភូមិ ប៉ោយប៉ែត និងភូមិក្បាលកោះក្នុងក្រុងប៉ោយប៉ែតផងដែរ។
បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយបន្ទាប់ពីឮពាក្យថាជូនតាមសំណូមពរ។
ពួកគាត់ថា បច្ចុប្បន្នកូនពួកគាត់ត្រូវដើរទៅរៀនឆ្ងាយហើយត្រូវឆ្លងកាត់ឧបសគ្គច្រើនទៀតដូចជាត្រូវដើរឆ្លងផ្លូវរថភ្លើងនិងផ្លូវរថយន្តជាដើម។មិនយូរមិនឆាប់ទុក្ខព្រួយទាំងនេះនឹងលែងកើតមានសំរាប់ពួកគាត់ទៀតហើយ ព្រោះ សាលារៀននៅជិតផ្ទះ កូនគាត់លែងឆ្លងកាត់ឧបសគ្គដូចមុន។