ខេត្តព្រះសីហនុ៖ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ណែនាំទៅដល់មេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការក្នុង ខេត្តព្រះសីហនុទាំងមូល អោយខិតខំធ្វើ ការងារបន្ថែមទៀត។ឯឧ មានប្រសាសន៏ទៀតថា “ជាធម្មតាអ្នកថាមិនចេះខុស ប៉ុន្តែខុសតែអ្នកធ្វើ “។”ទោះជាយ៉ាងសូមអោយមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់និងខិតខំធ្វើការងារបន្ថែមទៀតដោយ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផលទាំងអស់គ្នា។”
នេះជាប្រសាសន៍លើកឡើងរបស់ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុក្នុងកិច្ចប្រជុំស្តីបូកសរុបរបាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងារ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ៕សាវ៉ុន