រថយន្ដធុនត្រាលួចដឹកឈើប្រណិតលោតឆ័ត្រ ឆ្លងទឹកដីខេត្តកំពង់ធំជាប់អន្ទាក់សមត្ថកិច្ចជំនាញស្ទោង

0

កំពង់ធំ÷ ជាក់ស្ដែងក្រោយប្រព័ន្ធផ្សព្វផ្សាយពីភាពអសកម្មរបស់មន្រ្ដីជំនាញរួចមក នៅវេលាម៉ោង 7&30នាទីយប់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2017 កំលាំសមត្ថកិច្ចជំនាញ សង្កាត់ សាលាវិស័យ សង្កាត់កំពង់ស្វាយ ផ្នែករដ្នបាលព្រៃឈើស្ទោង រួមជាមួយ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត បានសហការគ្នា ចុះចាប់រថយន្ដធុនត្រាមួយគ្រឿង លួចដឹកឈើប្រណឹត ដោយសុំគោលការណ៍ពីលោក អិត សុ ធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ចុះចាប់នៅចំនុច ផ្លូវជាតិលេខ 62 ត្រង់ផ្លូវបំបែក ព្រះវិហារ កំពង់ធំ។
ជាលទ្ធផល កំលាំងមន្រ្ដីជំនាញ ឃាតបានមនុស្ស 2នាក់ ព្រមទាំងវត្ងុតាង មាន ឈើបេង2ដុំ មុខកាត់30cm×10cm ប្រវែង2ម៉ែត្រ ធ្នង់2បន្ទះ សសរសុក្រម22ដើម និង ទ្វា6សន្លឹក ត្រូវបាន រក្សាទុកនៅ ផ្នែក រដ្ឋបាលព្រៃឈើ ស្ទោង ចំណែកមនុស្ស ឃុំខ្លួនបណ្ដោះអាសន្ន មូយយប់ លុះថ្ងៃ ទី1 កក្កដា ឆ្នាំ2017នេះ និងកសាងសំនុំរឿង ចាត់កាតតាមនិតិច្បាប់ រដ្ឋបាលព្រៃឈើ៕ ប៊ុន រិទ្ធី ពត័មាន បឋម