កំពង់ធំ÷ បទល្មើសដឹកឈើប្រណិតឆ្លងកាត់ទឹកដីខេត្តកំពង់ធំ បានយ៉ាងរលូតពុំសូវមានការបង្រ្កាប់ពីសំណាក់សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃទេ ឯសមត្ថកិច្ចមួយចំនួន បើសិនមិនបានប្រយោជន៍ទើបមានការស្ទាក់ចាប់ តែបើបានប្រយោជន៍គឺស្ងាតឈឹង ជាក់ស្ដែង ការបង្រ្កាប់រថយន្ត កូរ៉េ ហ៊ី យឹនដាយ 5តោន ពាក់ផ្លាក លេខ ភ្នំពេញ 3B4694 ឈើប្រណិត ធ្នង់ ប្រហែលជាង10តោន ថ្ងៃនេះ ដោយសារមាន ការដឹកនាំពី លោកអិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំដឹកនាំកំលាំងសមត្ថកិច្ចចំរុះបង្រ្កាប់ចាប់បានទើបចាប់បាន នៅចំនុច ភូមិ ត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា អ្នកយាមឃ្លាំងឈ្មោះ ម៉ៅ សា ខន ឋានះអនុសេនីយ៍ត្រី ជាមេបញ្ចាការរង អនុសេនាធំទិ3 វីរះសេនាតូចអន្ដរគមន៍ លេខ 391 អត្តលេខ 205597 ជាអ្នកយាមឃ្លាំង អោយបងឈ្មោះ តាំង ឡៃ (ត្រូវបានឃាតខ្លួន ) ឯម្ចាស់រថយន្ដ ត្រូវបានឃាតខ្លួន ឈ្មោះ ស៊ុន ផល ជាឈ្មួញឈើដុះស្លែរ ប្រចាំស្រុក ស្ទោង ( ត្រូវបានឃាតខ្លួន) បញ្ចូនទៅតុលាការខេត្តកំពង់ធំ ឯ វត្តុតាងយកទៅរក្សា ទុកនៅ ផ្នែករដ្នបាលព្រៃឈើ ស្ទោង ដើម្បីធ្វើការវាស់វែង។ ប៊ុន រដ្ឋា











































