កំពង់ធំ= អាជីវករក្នុងផ្សារស្ទោង ប្រមាណជាង៤០នាក់ តំណាងអោយអាជីវករ ជិត២០០នាក់ បាននាំគ្នាតវ៉ា សុំអោយ អាជ្ញាធរស្រុកស្ទោង បញ្ឈប់ការសាសងសំណងរឹង ១កន្លែង មាន៧ល្វែង ដែលកំពុងសាងសងចំពីមុខផ្សារ ដោយពួកគាត់បានលើកឡើងថា ការសាសងបែបនេះ ធ្វើអោយប៉ះពាលយ៉ាងខ្លាំងដល់សតិអារម្មណ៍បងប្អូនអាជីវករ ប៉ះពាលបរិស្ថាន អ្វីដែលប៉ះពាលយ៉ាងខ្លាំងនោះគឺ សំណង់នេះបានធ្វើលើប្រឡាយមេ ត្រូវបានគេចាក់លុប ដូច្នេះហើយទើប មានការលិចលង់ផ្សារនេះ។
ខាងអាជីវកបានប្រាប់ក្នុងកិច្ចសម្ភាសថា ពេលមានភ្លៀងទឹកបានដក់ក្នុងផ្សារ មួយយប់មួយថ្ងៃនៅមិនទាន់ ស្រក់អស់ទេ ដោយសារគ្មានប្រព័ន្ធលូរបង្ហូរទឹកចេញពីក្នុងផ្សារ ចំណែកឯដីប្រឡាយវិញត្រូវបានគេរំកិលយកដីធ្វើកម្មសិទ្ធ ហើយដាក់លូរតូចៗជំនួសដែលពុំអាចរំដោះទឹកបាន ខុសពីរលូរចាស់ដែលមានមុខកាត់ ធំៗអាចបង្ហូរទឹកទាន់ពេលវេលា។ ពួកគាត់បានសំណូមពរអោយអាជ្ញាធរស្រុកស្ទោង ជួយដោះស្រាយបញ្ហា ៣ចំនុច = ទី១ សុំអោយ បញ្ឈប់ការសាងសងសំណង់រឹងដែលនៅពីមុខផ្សារ ធ្វើអោយបាំងផ្សារ ទី២ សុំអោយរៀបចំដាក់ប្រព័ន្ធលូ បង្ហូរទឹកក្នុងផ្សារ ទី៣ កាយដីចំណីប្រឡាយរំដោះទឹក ដែលមានស្រាប់អោយធំ ។
ខាងអាជ្ញាធរ បានប្រាប់ក្នុងកិច្ចសម្ភាសថា ផ្សារនេះបានសាងសង់ក្នុងកំឡុងឆ្នាំ1987 រហូតដល់សព្វថ្ងៃផ្សារមានសភាពចាស់ទ្រុឌទ្រោមហើយមិនដែលបានទទួលបានការជួសជុលសាងសង់ថ្មីនោះទេ ដោយសារតែអាជីវករក្នុងផ្សារ ពួកគាត់មិនអនុញ្ញាត ម្យ៉ាងផ្សារនេះត្រូវបានទទួលការលិចលុងជាច្រើនឆ្នាំមកហើយមិនមែនទើបតែលិចលុងក្នុងរយះពេលដ៏ខ្លីនៃការសាងសង់សំណង់នេះទេ ឯអាជីវករចេះតែនាំគ្នាសាងសង់តូបក្នុងផ្សារគ្មានលក្ខណៈស្តង់ដាត្រឹមត្រូវ ខ្លះខ្ពស់ ខ្លះទាបតាមតែចិត្ត ដូច្នេះហើយ បានជាផ្សារនេះពុំមានប្រព័ន្ធលូរ បង្ហូរទឹក ធ្វើអោយទឹកដក់បែបនេះ។ ពត័មានបឋម





































