ខេត្តឧត្តមានជយ័:ផ្លូវចូលភូមិរំចេកដែមានប្រវែង៦២៥០ម៉ែតដែលបានស្ថាបនាសាងសង់ឡើងរបស់កញ្ចប់ថវិការមូលិធិឃុំអន្លង់វែងកាលពីថ្ងៃទី01ខែធ្នូឆ្នាំ2015រហូតមកទល់និងនិងថ្ងៃទី01កក្កដាឆ្នាំ2017នេះគឺមានអាយុកាលមួយឆ្នាំ6ខែស្មើរ18ខែផ្លូវត្រូវបានទ្រុឌទ្រោមស្ទើទាំងស្រុង។ប្រជាពលរដ្ឋនៅក្នុងភូមិរំចេកចេះតែមានការងឿងឆ្ងល់ថាហេតុអីបានជាមិនឃើញក្រុមហ៊ុនដែលទទួលបានការសាង់មកជួសជុលផ្លូវឡើងវិញដូចឯឃុំគេផ្សេងៗពួកគាត់រងចាំរហូតមកទល់និងពេលទើបដឹងថាគេមិនបានជួសជុលឡើងវិញទេ។ត្រង់ចំណុចនេះហើយត្រូវបានគេសង្សយ័ថាប្រាក់កិច្ចសន្យាជាមួយក្រុមហ៊ុនជួសជុល6ខែក្រោយការសាងសង់រួចបាត់ទៅណា។ប្រភពច្បាស់ការបានបង្ហើបអោយដឹងថាផ្លូវចូលភូមិរំចេកសាងសង់កញ្ចប់ថវិការមូលិធិឃុំកាលពីថ្ងៃទី01ខែធ្នូឆ្នាំ2015ដែលមានប្រវែង6250ម៉ែតចំណាយថវិការសរុប117.500.000(រៀល)ដែលធ្វើការសាងសង់ឡើងដោយក្រុមហ៊ុនឯកជនមួយដោយមា
នកិច្ចសន្យាជួសជុល6ក្រោ
យការសាងសង់រួចនៃទឹកប្រាក់20ភាគរយ។
ចាប់តាំងពីការសាងសង់ផ្លូវថ្នល់រួចគេមិនទាន់ឃើញមានការជួសជួលឡើងវិញទេដោយគេសង់សង្សយ័ថាខាងសាលាឃុំបានធ្វើអោយមានការបាត់បង់ប្រាក់20ភាគរយស្ងាត់អោយឈឹង។
លោកវង្ស័ភក្រ្ដ័មេឃុំអន្លង់វែងបានអោយក្រុមការងារយើងដឹងតាមទូសព្ទ័នៅរសៀលថ្ងៃទី01កក្កដាឆ្នាំ2017នេះថាបើផ្លូវមិនខូចគេមិនជួសជុលទេហើយចាប់តាំងពីសាងសង់រហូតមកដល់ពេលនេះប៉ុន្មានឆ្នាំហើយទើបមកសួរគឺជួសជុលរួចហើយដោយដឹកដីចាក់តាមក្រឡុកអស់បួនទៅប្រាំរថយន្ដអានិងហើយលោកហៅថាជួសជុល។ការជួសជុលផ្លូវក្រោយការសាងសង់ផ្លូវរបស់ឃុំអន្លង់វែងខុសផ្លែកគ្នារវៀងឃុំលំទងដែលជាឃុំជាប់គ្នា ។នៅឃុំលំទងគេជួសជុលផ្លូវក្រោយការសាងសង់របស់មូលលិធិឃុំគឺមានគ្រឿងចក្រមកធ្វើតាមបច្ចេកទេសស្តង់ដានិងមានដាំស្មៅនៅតាមចញ្ចើផ្លូវថែមទៀតផង។ដោយឡែកភូមិរំចេកសាង់សង់រួចដាក់ខ្លោងទ្វាមិនអោយរថយន្ដធំចូលខ្លាចខូចផុតអណ័ត្តកិច្ចសន្យាដោះខ្លោងទ្វាចេញវិញដោយមិនបាច់ជួសជុលធ្វើអោយប្រាក់20ភាគរយបាត់បានយ៉ាងស្រួល។





































